ជនមិនស្គាល់មុខចងគ្រាប់កំាភ្លើង M79 និងទុយយោស្អំធុងទឹករថយន្តថៅកែដែកអីណុក

ភ្នំពេញ៖ រថយន្តម៉ាក RX 330 មូយគ្រឿង របស់ថៅកែលក់ដែកអីណុក ត្រូវបានជនមិនស្គាល់មុខ យកគ្រាប់កំាភ្លើង M79ទៅចងភ្ជាប់និង ទុយោស្អំធុងទឹករថយន្ត សំណាងល្អមិនផ្ទុះហើយត្រូវបាន ជាងជួសជុលរថយន្ត ប្រទះឃើញ វេលាម៉ោង ១៦និង៣០នាទីត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅយានដ្ឋានយីហោជាងវ័យ ទីតាំងផ្ទះលេខ ២៧៩ផ្លូវលេខ១៥៦ ក្រុមទី៣៤ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ថ្ងៃសុក្រ ០៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង៣០នាទី មានប្រជាពលរដ្ឋបាន រាយការណ៌ជូនសមត្ថកិច្ចយើងស្តីពីករណី គ្រាប់កាំភ្លើង M79ត្រូវបានជាងជួសជុលរថយន្ត ប្រទះឃើញចងភ្ជាប់ទុយោស្អំទឹករថយន្តRX330. ពណ៌ស ស៊េរី២០០៤ ពាក់ស្លាកលេខ : ភ្នំពេញ 2V-7668 ខណះពេលដែលម្ចាស់រថយន្តយកមកជួសជុល នៅយានដ្ឋានយីហោជាងវ័យ ទីតាំងផ្ទះលេខ ២៧៩ផ្លូវលេខ១៥៦ ក្រុមទី៣៤ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តឈ្មោះ ងួន ហ៊តភេទប្រុស ជនជាតិខ្មែរ មុខរបរលក់ដូរដែកអ៊ីណុក មានទីលំនៅផ្ទះលេខ ២៩០ ផ្លវលេខ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបំភ្លឺជូនសមត្ថកិច្ចយើងថា : ខ្លួនបានទិញរថយន្តបន្តពីឈ្មោះ ស៊ីណា លីម៉េងភេទប្រុស ជនជាតិខ្មែរ ដែលជាអក្នគក់ជេ រយះពេលជាង០៣ឆ្នាំមកហើយ ដោយបានកាត់ឈ្មោះត្រឹមត្រូវ ហើយក៏ពុំដែលឲ្យអក្នណាខ្ចីជិះ ពុំដែលឲ្យគេខ្ចីម្តងណាឡើយ និងពុំដែលមានទំនាស់ជាមួយអក្នណាដែរ ចំណែកទីតាំងជួលជុលរថយន្តគឺនៅយានដ្ឋានដូចបានជំរាបជូនខាងលើនេះតែម្តង ប៉ុន្តែពុំដែលខូចរថយន្តត្រង់ចំណុចនេះដែរទើបតែពេលនេះ យករថយន្តមកជួសជុល ហើយជាងបានឡើងប៉ុងដោះសន្ទះទ្រទុយោស្អំធុងទឹក ទើបបានឃើញគ្រាប់កាំ្លភ្លើងM79 នេះចងខ្សែជ័រពណ៌ខ្មៅភ្ជាប់ទុយោស្អំធុងទឹក ហើយត្រូវបានជាងកាត់ខ្សែរផ្តាច់ចេញ ។

ករណីនេះសមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់ពីអ្វីអោយពិតប្រាកដនៅឡើយទេ ៕

 

Loading...