ជនមិនស្គាល់មុខចាប់ដៃក្មេងស្រីចូលចម្ការស្វាយរំលោភបានសម្រេច

ខេត្តរតនគិរី៖ កាលពីវេលាម៉ោង១១ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងចម្ការចាន់ទី ភូមិទុស ឃុំតាអង ស្រុកមុំ ខេត្តរតនគិរី មានករណីរំលោភសេពសន្ទវ:បានសម្រេច លើក្មេងស្រីអាយុ១៣ឆ្នាំ។

ជនសង្ស័យជាអ្នកទិញអេតចាយ ជិះម៉ូតូម៉ាកឆ្លាម ពណ៌ក្រហម ជនសង្ស័យបានគេចខ្លួនបាត់ ក្រោយពីធ្វើសកម្មភាពចាប់ទាញដៃក្មេងស្រីរងគ្រោះចូលគុម្ពោធព្រៃស្វាយចន្ទីហើយរំលោភបានសម្រេច ខណៈនាងដើរម្នាក់ឯងត្រឡប់មកពីរៀន មកដល់កន្លែងស្ងាត់ ៕

Loading...