ជនមិនស្គាល់មុខ យកពូថៅចូលវាយប៉ងសម្លាប់មនុស្សមួយគ្រួសារទាំងកណ្តាលយប់មិនដឹងមូលហេតុ

ខេត្តព្រះសីហនុ៖ មនុស្សមួយគ្រួសារដែលមានសមាជិក ៧នាក់ បានរងរបួសធ្ងន់ និងស្រាលស្ទើរតែទាំងអស់ ដោយសារតែជនមិនស្គាល់មុខម្នាក់ បានយកពូថៅចូលទៅកាប់ និងវាយពួកគេទាំងកណ្តាលយប់ ខណៈកំពុងលង់លក់ក្នុងដំណែក។ ហេតុការណ៍នេះ បានកើតឡើងកាលពីរំលងអធ្រាតឈានចូលថ្ងៃទី២៩ ធ្នូ នេះ នៅខាងមុខរោងចក្រញ៉ូវស្តារ ស្ថិតក្នុងភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ស្រីឈ្មោះ ស៊ន រ៉ាន ភេទ ស្រី អាយុ៤០ឆ្នាំ ដែលជាអ្នកជិតខាងផ្ទះកើតហេតុ បានប្រាប់អោយដឹងថា ខណៈដែលគាត់កំពុងតែដេកលង់លក់ ស្រាប់តែត្រូវភ្ញាក់ ក្រោយពីក្មេងស្រីដែលមានឈ្មោះ គង់ ផាណារី អាយុ ៩ ឆ្នាំ បានមកប្រាប់គាត់ថា មានបុរសម្នាក់កំពុងតែកាប់ក្បាល និង វាយខ្នងពូថៅទៅលើម្តាយ និង យាយ របស់នាង។ ពេលនោះគាត់ក៏បានស្ទុះរត់ទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះទាំងនោះ បានដួលសន្លប់ នៅក្នុងថ្លុកឈាមទៅហើយ បន្ទាប់មកគាត់ក៏បានប្រកូកប្រកាសជិតខាងមកជួយ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ដោយឡែកក្មេងស្រី គង់ ផាណារី ក៏បានប្រាប់ឲ្យដឹងដែរថា ជនសង្ស័យបានចូលមកក្នុងផ្ទះខ្លួនតែម្នាក់ឯង ដោយមានពូថៅនៅក្នុងដៃ ហើយបានធ្វើសកម្មភាពវាយទៅលើម្តាយរបស់នាង និង យាយ ពេលនោះនាងក៏ប្រញាប់រត់មកប្រាប់អ្នកជិត ហើយពេលត្រឡប់ទៅវិញ ជនដៃដល់ក៏បានរត់បាត់ស្រមោល។
បើតាមសមត្ថកិច្ច ជនរងគ្រោះទាំង៧នាក់ន៉ ទី១.មានឈ្មោះ អ៊ុំ ផាន់ណា ភេទ ស្រី អាយុ ៣១ ឆ្នាំ , ២.ឈ្មោះ គង់ ផាន់ណារីន ក្មេងស្រីអាយុ ១៣ ឆ្នាំ, ៣.ឈ្មោះ គង់ ផាន់ណាសុខ អាយុ ៥ ឆ្នាំ ប្រុស, ៤.ឈ្មោះ គង់ សូនីតា អាយុ ២ ឆ្នាំ ភេទស្រី, ៥.យាយម្នាក់មិនស្គាល់ឈ្មោះ និង៦.ឈ្មោះ គង់ សារ៉ាត់ (យ៉ាន់) ភេទប្រុស អាយុ ៤ ឆ្នាំ ។
បច្ចុប្បន្ន អ្នករងរបួសចំនួន ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំការចេក ខេត្តព្រះសីហនុ ដោយឡែក ៣នាក់របួសធ្ងន់ ត្រូវបានរៀបចំបញ្ជូនទៅរាជធានីភ្នំពេញ។
ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រះសីហនុ ជួន ណារិន្ទ បានប្រាប់អោយដឹងថា ជនដៃដល់កំលាំងជំនាញកំពុងតែតាមប្រម៉ាញ់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ហើយករណីនេះ អាចជារឿងគំនុំ ជាជាងរឿងប្លន់៕

12_27_2015_07_41_38Untitled-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *