ជនមិនស្គាល់អត្តសញ្ញាណ ជាមនុស្សអាណាថាវិកលចរឹក (រស់នៅផ្សារត្រពាំងក្រឡឹង ជាច្រើនឆ្នាំមកហើយ) បានដេកស្លាប់

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃសុក្រ ០៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង១០ នឹង០០នាទី នៅចំណុចក្នុងតូបលក់ដូរ (តូបទុកចោល)ក្នុងភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ជាតូបរបស់ឈ្មោះ អ៊ី មួយគា ភេទស្រី អាយុ៥៥ឆ្នាំរស់នៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត មានជនមិនស្គាល់អត្តសញ្ញាណ០១នាក់ ភេទប្រុស គេហៅថាអាប្រឹមប្រិយ៍ ជាមនុស្សអាណាថាវិកលចរឹក (រស់នៅផ្សារត្រពាំងក្រឡឹង ជាច្រើនឆ្នាំមកហើយ) បានដេកស្លាប់នៅចំណុចខាងលើ ។

ក្រោយពេលសមត្ថកិច្ចជំនាញពិនិត្យសាកសពខាងលើគឺស្លាប់ដោយសារជំងឺខ្យល់គរ មិន​មានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ ។

ករណីខាងលើនេះអាជ្ញាធម៍ភូមិឃុំ បានចាត់ចែងយកសាកសពខាងលើ
យកទៅបូជានៅវត្តត្រពាំងក្រឡឹង​៕

Loading...