ជនសង្ស័យករណីគ្រឿងញៀនចំនួន ០៧នាក់ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប

ភ្នំពេញ៖ នៅវេលាម៉ោង២៣ និង ២០នាទីនៅថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការសម្របសម្រួល នីតិវិធីពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបានចុះបង្ក្រាប រណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ នៅចំណុចសណ្ឋាគារមេគង្គវីយូថោវ័រ ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

ជនសង្ស័យទាំង ០៧នាក់រួមមាន៖
១-ឈ្មោះ ង្វៀង ធីទឿងអាន ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិវៀតណាម

២-ឈ្មោះ ង្វៀង ហុងដាំ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម

៣-ឈ្មោះ ង្វៀង ថៃសឺន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម

៤-ឈ្មោះ ហ្វង់ ហុងហ្វី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម

៥-ឈ្មោះ ជ័យ សុភាព ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ

៦-ឈ្មោះ ពៅ លក្ខិណា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ

៧-ឈ្មោះ ឃិន វិសាល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងចាប់យករួមមាន៖

១-រុក្ខជាតិក្រៀម ០២កញ្ចប់

២-ម្សៅក្រាមពណ៌សថ្លាចំនួន ០៦កញ្ចប់ធំ ទម្ងន់ ៤៩,១ ក្រាម

៣-ថ្នាំគ្រាប់ពណ៌ទឹកក្រូច មានទម្ងន់ ១៨៩,៦ ក្រាម

៤-ខ្សែកលោហ:ធាតុពណ៌ខៀវ ០១ខ្សែ

៥-អាវុធ០១ដើម ម៉ាក់ P២៣០ គ្រាប់០៧ បង់១

៦-ពិលឡាស៊ែ០១

៧-ទូរស័ព្ទ ០២គ្រឿង

៨-ម៉ូតូ០១គ្រឿង

៩-រថយន្ត ០១គ្រឿង

១០-ប្រាក់ ៨៥០០ដុល្លា និង៤៥០ ០០០រៀល និងលុយដុងមួយចំនួន។

ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ៕ 

Loading...