ជនសង្ស័យបាញ់សម្លាប់លោក កែម ឡី សមត្ថកិច្ចវែកមុខបានម្នាក់

ភ្នំពេញ៖ ពិតជាអំពើមួយឃោរឃៅបំផុត ជនសង្ស័យខ្មាន់កាំភ្លើងម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារទៅលើជនរងគ្រោះម្នាក់ ខណៈកំពុងហូបអីនៅក្នុងម៉ាតកាលពីវេលាមព្រឹកម៉ោង៨ជាង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅម្តុំស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះក្នុងអំពើឃាតកម្មដ៏យង់ឃ្នងនេះ ឈ្មោះ កែម ឡី ត្រូវឃាតកបាញ់សម្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ។ រីឯជនសង្ស័យម្នាក់​ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានផងដែរ រួមជាមួយវត្ថុតាងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសាកសួរ ។

បុគ្គលិកស្តារម៉ាតទាំងអស់ ទីដែលមានផ្ទុះអាវុធសម្លាប់ជនរងគ្រោះខាងលើ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីសួរនាំផងដែរ ។

សូមបញ្ជាក់ថា នេះជាករណីឃាតកម្មបាញ់សម្លាប់មនុស្សឆៅៗ ទាំងព្រឹកព្រលឹមតែម្តង ដែលករណីនេះ ទើបតែស្ងប់ស្ងាត់បានមួយរយៈពេលខ្លីប៉ុណ្ណោះក្នុងរាជធានីភ្នំពេញនោះ ។

គេមិនទាន់អាចរកមូលហេតុដឹងនៅឡើយថា ករណីនេះផ្តើមចេញពីរឿងអ្វីនោះទេ ៕

dsde

Loading...

Leave a Reply

Your email address will not be published. Required fields are marked *