ជនសង្ស័យប្រុស-ស្រី៣នាក់ត្រូវប៉ូលិសក្របួចជាប់ពាក់ព័ន្ធករណីលួចគាស់ផ្ទះយកសម្ភារពលរដ្ឋ

ខេត្តរតនគិរី÷ កម្លាំងអធិការនគរបាលក្រុងបានលុងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៣នាក់ពាក់ព័ន្ធករណីចោរកម្ម លួចគាស់ផ្ទះយកសម្ភារ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១៦និង០០នាទីកាលពីថ្ងៃទី១៣ ខែ​វិឆ្ឆិកា​ ឆ្នាំ​២០២០ កន្លងទៅនៅក្នុងក្រុងបានលុង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រីចំនួន៣នាក់ គាស់ផ្ទះចូលលួចសម្ភារប្រជាពលរដ្ឋ កាលពីថ្ងៃទី១១ ខែវិឆ្ឆិកា​ ឆ្នាំ២០២០ ស្ថិត​នៅក្នុង​ភូមិ​ ភ្នំ​ស្វាយ​ សង្កាត់បឹងកន្សែង​ ក្រុងបានលុង ១-ឈ្មោះ ហ៊ូ ហ៊ួត(ហៅ ហ៊ួត)ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិថ្មី​ សង្កាត់ឡាបានសៀក​ ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ។

២-ឈ្មោះ ឡុង វិរៈ​(ហៅ វិត) ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែ មានទីលំនៅភូមិថ្មី សសង្កាត់ឡាបានសៀក ក្រុងបានលុង មុខរបរមិនពិតប្រាកដ។

៣-ឈ្មោះ ស៊ូ ឡៃណយ(ហៅ ណយ)ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិឡាវមានទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង​ មុខរបរមិនពិតប្រាកដ។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផល វិជ្ជមាន(+)ទាំង៣ នាក់។​

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ទុកជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធី៕

 

Loading...