ជនសង្ស័យពីរនាក់ចូលលួចទូរស័ព្ទបានសម្រេចត្រូវប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន

ភ្នំពេញៈ ជនសង្ស័យ២នាក់ប្រើល្បិចទិញខោរអាវរួចបន្លំលួចទូរស័ព្ទសេរីទំនើប១គ្រឿងបានសម្រេចហើយរត់មិនរួចត្រូវប្រជាពលរដ្ឋឡោមព័ទ្ធចាប់វាយទ្រមខ្លួននាម៉ោង១រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី១ឈ្មោះ ស៊ីមវ៉ា អាយុ៣០ឆ្នាំស្នាក់នៅផ្ទះជួល នៅដីភូមិថ្មី សង្កាត់ភ្នំពេញថ្មី ស្រុកកំណើត នៅភូមិគោកបាលី ឃុំត្រពាំងល្វា ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងម្នាក់ទៀតឈ្មោះ ជី លី អាយុ២១ឆ្នាំ កំព្រា នៅការដ្ឋានសំណង់ក្នុងវត្តឧណ្ណាឡោម ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1F-5556 ។ ស្រ្តីរងគ្រោះឈ្មោះ សៀង គង់១៩៨០ មានទីលំនៅផ្ទះលេខ៣២ ភូមិពោន ឃុំទឹកថ្លា ស្រុកនិងខេត្តព្រៃវែង។

បច្ចុបន្នសមត្ថកិច្ចកំពុងសួរនាំចាត់ការតាមនិតិវិធី ៕

វីដេអូទាំងស្រុង ពី TVFB

 

 

re

Loading...

Leave a Reply

Your email address will not be published. Required fields are marked *