ជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពគាស់ហាងលក់គ្រឿងបន្លាស់ទូរស័ព្ទដៃគេចមិនផុតជាប់ខ្នោះប៉ូលិស

(រតនគិរី)÷ កម្លាំងអធិការនគរបាលក្រុងបានលុងឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីលួចគាស់ហាងយកគ្រឿងបន្លាស់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋមួយកន្លែងនៅក្រុងបានលុង។

ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់នគរបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពលួចគាស់ហាងដែលលក់គ្រឿងបន្លាស់ទូរស័ព្ទដៃកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ត្រង់ចំណុចហាង(យីហោ)ឈ្មោះ សុភ័ក្រ្ត ស្ថិតនៅក្នុង​ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង បន្ទាប់ពីជាប់កាមេរ៉ាសុវត្ថភាពនោះ។

ជនសង្ស័យឈ្មោះ ជា ស្រុន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរនិងទីលំនៅមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យអមសាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់៕

Loading...