ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ បានចាប់បញ្ជូនមុខសញ្ញាប្រើប្រាស់សារធាតុញៀន យកទៅព្យាបាលស្តារនិតិសម្បទានៅមណ្ឌលភ្នំបាក់ជីវិតថ្មីខេត្តបន្ទាយមានជ័យ តាមសំណូមពរអាណាព្យាបាលនិងមានចំណាឯកភាពពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខឹត្តរតនគិរី។

ជនសង្ស័យ ឈ្មោះ ប៊ុន ពៅ ភេទប្រុសអាយុ២១ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ៕ វុទ្ធឦសាន

 

Loading...