ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវ:

ខេត្តរតនគិរី÷ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងអនីតិជននៃស្នងការដ្ឋាននគរបាខេត្ត ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:នៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ក្នុងអំឡុងឆ្នាំ២០១៩កន្លងទៅនេះ ក្នុងនោះដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្នុងនោះដឹកនាំកម្លាំងដោយលោកស្រីឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងអនីតិជន លោកឧត្តមសេនីយ៍ទោ សុខ ងឺ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងអនីតិជន និង

សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ចុះស្រាវជ្រាវករណីជនសង្ស័យម្នាក់រំលោភសេពសន្ថវ:លើអនីតិជន ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុន ប៊ុនធឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់៕

 

Loading...