ជនសង្ស័យម្នាក់ ត្រូវប៉ូលិសចាប់ខ្លួនពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំបានសម្រេច

ខេត្តរតនគិរី÷ ជនសង្ស័យម្នាក់ត្រូវនគរបាលចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី រំលោភសេពសន្ទវលេីក្មេងស្រីអាយុ៨ឆ្នាំ ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅម៉ោង៣ រសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិមួយ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

អធិការនគរបាលស្រុកកូនមុំ លោក ភោគ បូរិទ្ធ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ក.ច.ត អាយុ៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ចំណែកជនសង្ស័យឈ្មោះ សំ សុភី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ
មានទីលំនៅភូមិមួយ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី។

លោក ភោគ បូរិទ្ធ បន្តថា តាមការបំភ្លឺពីក្មេងរងគ្រោះថាជនសង្ស័យបានរំលោភចំនួន៣ខែកន្លងមកហេីយ បានចំនួន៤ដង(សម្រេច) ប៉ុន្តែក្មេងស្រីមិនហ៊ានប្រាប់ឪពុកម្តាយនោះទេ ទេីបដល់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២៩១៨ នៅវេលាម៉ោង៣ រសៀល ទើបបានប្រាប់ម្តាយ ភ្លាមនោះដែរម្តាយបានតេទៅនគរបាលប៉ុស្តិ៍មូលដ្ឋាន ថាគេបានចាប់រំលោភកូនស្រីរបស់ខ្លួន បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់ផ្ទះជនរងគ្រោះនិងធ្វេីការបំភ្លឹពីក្មេងស្រីរងគ្រោះហេីយបានតាមចាប់ជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីសួរនាំ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕ ជាយដែន

Loading...