ជនសង្ស័យលូយម៉ូតូយុវតីម្នាក់ត្រូវកាមរ៉ាសុវត្ថិភាពថតជាប់ និងអំពាវនាវសមត្ថកិច្ចស្វែងរកចាប់ខ្លួន

ភ្នំពេញ៖ រូបភាពថតបានកាមរ៉ាសុវត្ថិភាព ថតជាប់បុរសម្នាក់ សង្ស័យថា ជាអ្នកបានធ្វើសកម្មភាពលួចម៉ូតូយុវតីរងគ្រោះដែលខ្ចីអ្នកជិតខាងជិះមកសម្ភាសន៍ ហើយត្រូវចោរលួចកាត់សោ.កជិះចេញទៅបាត់ដោយសុវត្ថិភាពនោះ ។

សារពីប្រិយមិត្តបានផ្ញើរូបថតមួយសន្លឹកថតបានតាមរយៈកាមរ៉ាសុវត្ថិភាពបង្ហាញរូបឲ្យឃើញបុរសម្នាក់សង្ស័យថា ជាអ្នកធ្វើសកម្មភាពលួចកាច់សោ.ក ម៉ូតូនារីរងគ្រោះកាលពីថ្ងៃទី៣០ ខែឧសភានោះ ហើយបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍ តាមចាប់ខ្លួនជនសង្ស័យមកសាកសួរ ។

សូមបញ្ជាក់ថា កាលពី វេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ថានីយ៍ ប្រេងឥន្ធនៈTotal តាមបណ្ដោយ ផ្លូវឧកញ៉ាម៉ុងឬទ្ធី កែងនិងផ្លូវ១០០៣ ក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នារីរងគ្រោះម្នាក់ ឈ្មោះ ទៀវ រ៉ាវី អាយុ២០ឆ្នាំ មុខរបរសិស្សរៀននៅសាលាកូរ៉េស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅខេត្តក្រចេះ បានបាត់ម៉ូតូមួយគ្រឿង ខណៈម៉ូតូនេះ នាងខ្ចីគេជិះមកសម្ភាសន៍ ។

នារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានចេញពីរៀនដោយខ្ចីម៉ូតូអ្នកជិតខាងដើម្បីទៅសម្ភាសន៍ការងារ ក្រោយមក នាងក៏ ឈប់ចូលចាក់សាំងនៅចំណុចប្រេងឥន្ធនៈខាងលើ ហើយចូលអង្គុយក្នុងម៉ាត ហើយត្រូវចោរធ្វើសកម្មភាពកាច់សោ.កយកទៅបាត់ ។

នាងរងគ្រោះបន្តទៀតថា ម៉ូតូដែលបាត់នោះ ម៉ាកហុងដាវ៉េវ សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1R-1476 ជារបស់ លឿម លាភ មានស្រុកកំណើត ភូមិ គោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលស្នាក់នៅបន្ទប់ជួបជាមួយនាងប៉ុណ្ណោះ ។

នារីរងគ្រោះបានបន្ថែមទៀតថា មុនពេលកើតហេតុ រូបនាងត្រូវបានម្ចាស់ម៉ូតូដែលស្នាក់នៅបន្ទប់ជាប់គ្នាពឹងពាក់ឲ្យទៅជួយយកកូន គាត់នៅសាលារៀនតែនាងឆ្លើយថាជាប់រវល់ ប្រញាប់ទៅសម្ភាសន៍ការងារហើយម្ចាស់ម៉ូតូក៏ប្រាប់ថាឲ្យយកម៉ូតូគាត់ទៅអញ្ចឹង ។ ក្រោយពីជូនកូនម្ចាស់ម៉ូតូដាក់ផ្ទះហើយនាង ប្រញាប់ទៅកន្លែងសម្ភាសន៍ការងារដូចអាសយដ្ឋានខាងលើក្រោយពីរូបគេបានចូលក្នុងបន្ទប់សម្ភាសន៍ប្រមាណជា២០នាទីពេល ចេញមកវិញ ស្រាប់តែបាត់ម៉ូតូតែម្ដង ធ្វើឲ្យ នាងស្រឡាំងកាំងនិងតក់ស្លុតជាខ្លាំងព្រោះម៉ូតូខ្ចីគេផង ។ ឃើញហេតុការណ៍បែបនោះសន្តិសុខ ដែលនៅចាក់សាំងជិតនោះបានប្រាប់ថា ឃើញមនុស្សប្រុសម្នាក់ជិះចេញទៅបាត់ហើយ ។

ក្រោយកើតហេតុនារីរងគ្រោះបាន ជិះម៉ូតូឌុបទៅដាក់ពាក្យបណ្ដឹងនោប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មីដែរ តែខាងសមត្ថកិច្ចប្រាប់ថា គេកំពុងជាប់រវល់ចាំព្រឹកស្អែកចាំមកម្ដងទៀត ។ នារីរងគ្រោះក៏ជិះម៉ូតូឌុបតម្រង់ មកផ្ទះវិញទាំងក្តីអស់សង្ឃឹមបំផុត ។

ដូច្នេះតាមរយៈសារពីប្រិយមិត្តដែលបង្ហាញរូបថតជនសង្ស័យខាងលើនេះ សមត្ថកិច្ចគួរតែស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យ ដើម្បីជួយដល់ជនរងគ្រោះផង ៕

ds
នារីរងគ្រោះខ្ចីម៉ូតូគេ ត្រូវចោរលួចកាច់សោ.ក ជិះយកទៅបាត់
33
ជនសង្ស័យលួចម៉ូតូ ដែលថតបានតាមកាមរ៉ាសុវត្ថិភាព
Loading...

Leave a Reply

Your email address will not be published. Required fields are marked *