ជនសង្ស័យលួចទ្រព្យសម្បត្តិម្នាក់ត្រូវនគរបាលចាប់ខ្លួន

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងចាប់ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិជនរទេសជនជាតិជប៉ុនបានសម្រេចរួចមក ។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុភូមិជ្រៃកោងសង្កាត់ស្លាកែត ក្រុងបាត់ដំបង។

សមត្ថកិច្ចឆែកឆេរដកហូតបានសម្ភារៈមួយចំនួន ដូចជាអាយផេត ពណ៌ខ្មៅ ចំនួន 0១គ្រឿង ទូរសព្ទ័ អាយហ្វូនសិចពណ៌ខ្មៅ ចំនួន0១គ្រឿង ប្រដាប់សំរាប់ថ្ពក់យកទូរសព្ទ័ចំនួន0១និងប្រាក់យួនចំនួនបីលានហាសិបម៉ឺនដុង ។

ជនសង្ស័យមានឈ្មោះ សំ ស៊ីណាត ហៅ ពេក អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង២រសៀល នៅចំណុចភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីចោរលួចគាស់ផ្ទះជួល ជនជាតិជប៉ុន ដែលមានឈ្មោះភឹង វិសាល ភេទប្រុស អាយុ២៨ឆ្នាំជាប្រធានសមាគមន៍ជប៉ុន។ ត្រូវបានចោរលួចគាស់ផ្ទះហើយលួចទ្រព្យសម្បត្តិមួយចំនួនបានសម្រេច ខណៈដែលម្ចាស់ផ្ទះមិនបាននៅផ្ទះ ។

ក្រោយពីមានអំពើលួចនោះមក និងអនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះ ដែលបានមកដាក់ពាក្យប្តឹងនៅកន្លែងសមត្ថកិច្ចរួចហើយ ។ ទើបនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងនគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវស៊ើបអង្កេតឈានដល់ចាប់ ឃាត់ខ្លួនជនសង្ស័យខាងលើបានសម្រេច។

ជនសង្ស័យកំពុង ស្ថិតក្នុងការសាកសួរពីសំណាក់កម្លាំងនគរបាលជំនាញ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕ ពាយព្យ

ses (4)

ses (3)

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *