ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៦នាក់ ពាក់ព័ន្ធករណីវាយប្លន់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់ពី ធ្វើសកម្មភាព វាយប្លន់យកម៉ូតូ ពីបុរសម្នាក់មិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅចំណុចក្បែរ ស្ពានអាកាសតិចណូ មុខផ្ទះលេខ៩២ ផ្លូវ១១០(មហាវិថីសហព័ន្ធរ៉ុស្សី) ក្រុម៥៤ ភូមិ១៤ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យទី១ មានឈ្មោះ ផន កាណាល់ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅ ផ្ទះលេខ២៨៨ ផ្លូវលំ ភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ ថៃ ហុងហាវ ហៅប៉ង់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ៤ ផ្លូវលំ ភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមាន ឈ្មោះ សន សូត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់ផ្ទះ១៦ ផ្លូវលំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបានបន្តប្រាប់អោយដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកសង់សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ ១BU-៤៧៣០ ធ្វើដំណើរតាមបណ្ដោយផ្លូវ មហាវិថីសហព័ន្ធរុស្សី គោលបំណងទៅយកប្រពន្ធធ្វើការនៅខារាអូខេទន្លេសេកុងនៅពេលជិះមកដល់ក្បែរស្ពានអាកាសតិចណូស្រាប់តែមានជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូបីគ្រឿង មកក្បែរកៀរអោយឈប់ហើយក៏ធ្វើសកម្មភាពកាប់តែជនរងគ្រោះបានងាកទាន់ ក៏បណ្ដាលអោយត្រូវកុងទរ័ម៉ូតូ អោយបែកនិងត្រូវដៃបន្តិចហើយពេលនោះជនរងគ្រោះក៏ស្រែកឆោឡោ ថាចោរៗ អោយគេជួយដោយលឺសូរសម្រែកថាចោរៗកំលាំងសមត្ថកិច្ចល្បាតរបស់នគរបាលនៅក្បែរនោះឃើញម៉ូតូបីគ្រឿងជិះចេញពីកន្លែងស្រែកក៏ដេញតាមចាប់ប្រផាប់ប្រភីញ តាមបណ្ដោយផ្លូវ២៨៩ ហើយពួកជនសង្ស័យបានជិះបំបែកគ្នា រហូតដល់ចំណុច អធិការដ្ឋាននគរបាលខណ្ឌទួលគោកចាស់ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័បាន០២នាក់ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ១CA-២២៨៧និង

ទូរសព្ទ័ដែ០២គ្រឿង ចំណែកបក្សពួកចំនួន៤នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បី សួរនាំ រកបក្សពួកបន្ថែម និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

16-10-201560521

Loading...

Leave a Reply

Your email address will not be published. Required fields are marked *