ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយវត្ថុតាងកាំភ្លើងខ្លី១ដើម បន្ទាប់ពីធ្វើសកម្មភាព ប្រើប្រាស់កាំភ្លើងគម្រាមបាញ់ស្រ្តីម្នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយវត្ថុតាងកាំភ្លើងខ្លី១ដើម បន្ទាប់ពីបានធ្វើសកម្មភាព ប្រើប្រាស់កាំភ្លើងគម្រាមបាញ់ស្រ្តីម្នាក់ ដែលជាម្ចាស់ហាង ផ្អើលភ្ញៀវផឹកស៊ី រត់ចែកជើងគ្នា កាលពីវេលា ម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ។ស្ថិតនៅផ្លូវ១៦៣ ចំណុចហាងផឹកសុី យីហោវិមានព្រិល សង្កាត់ទួលទំពូងទី១ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពីអ្នកផឹកស៊ីក្បែរនោះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ ស្លៀកពាក់ស៉ីវិល ក្នុងនោះមាន( លោកឧត្តមសេនីយ៍ត្រី ) បានជិះរថយន្តម៉ាកឡិចសុីស៣៣០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល 2. 7119 បានចូលផឹកស៊ី នៅហាងកើតហេតុ ហើយគេឃើញបុរសនោះ ស្រវឹងស្រឿងៗ បានលេបខាយសម្ដីស្នេហាជាមួយម្ចាស់ហាង មួយសន្ទុះក្រោយមក ក៏ស្រាប់តែផ្ទុះហិង្សា ជាមួយម្ចាស់ហាងមួយប្រាវ រួចមកបើករថយន្តចេញបាត់ទៅ ។

ប្រភពបន្តទៀតថា មួយសន្ទុះក្រោយមក ស្រាប់តែបើករថយន្តមកវិញ ហើយបានដកកាំភ្លើងគំរាមបាញ់ ក៏ត្រូវម្ចាស់ហាងរាយការណ៍ទៅកម្លាំងសមត្ថកិច្ច និងអាវុធហត្ថខណ្ឌចំការមន បានទៅដល់កន្លែងភ្លាមៗ តែជនបង្កបានឡើង រថយន្តបើកគេចចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ច ដេញតាមពីក្រោយ រហូតដល់សង្កាត់ច្បារអំពៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្ត និង បុរសម្នាក់ទៀតជាខ្មាន់កាំភ្លើង បាននាំខ្លួនមកកាន់អធិការដ្ឋាន ខណ្ឌចំការមនវិញ ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបាន បង្ហាញកាតថាខ្លួន ជានគរបាល មានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រី ឋានៈ អនុប្រធាននាយកដ្ឋាន មានទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំ ជនសង្ស័យទាំងនិង ស្រ្តីជាម្ចាស់ហាង តាមនីតិវិធី ៕

Loading...