ជនសង្ស័យ២នាក់ ត្រូវប៉ូលិសចាប់បានជាបន្តបន្ទាប់ ករណីប្លន់យកម៉ូតូ នៅស្រុកលំផាត់

ខេត្តរតនគិរី: យុវជនម្នាក់ត្រូវជនសង្ស័យ២នាក់ស្ទាក់គំរាមប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១០នឹង៤០នាទី ថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨កន្លងទៅ នៅចំណុចផ្លូវកែងចម្ការកៅស៊ូលោក ដា ស្ថិតក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ។

មន្ត្រូីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផ្លិញ វេត ភេទប្រុស អាយុ១៣ឆ្នាំជនជាតិទំពួន មុខរបរសិស្ស ត្រូវបានជនសង្ស័យយកកាំបិតផ្គាក់មកអារដៃនៅខ្នងកាំបិតរងរបួសស្រាល បន្ទាប់មក ជិះម៉ូតូជនរងគ្រោះ១គ្រឿងម៉ាកវេវឆ្លាម ស៊េរីឆ្នាំ២០១៨ ពណ៌ព្រីងទុំ គ្មានស្លាកលេខ លេខតួ ៤៤៥៦៦១ លេខម៉ាស៊ីន ០៤២០៨១៧ និង ទូរស័ព្ទដៃ១គ្រឿងទៅបាត់ដោយសុវត្ថិភាព ។

មន្ត្រីនគរបាលបានបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានបើកការស្រាវជ្រាវនឹងសើុបអង្កេត រហូតដល់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅវេលាម៉ោង៦នឹង៣៥នាទី សមត្ថកិច្ចបានកំណត់មុខសញ្ញាឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ និង បន្តតាមចាប់ជនសង្ស័យម្នាក់ទៀតរហូតដល់ម៉ោង១២ រសៀល ថ្ងៃទី២៧ ខែកុម្ភ:នេះ សមត្ថកិច្ចបានចាប់បានជនសង្ស័យម្នាក់ទៀត ។

មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា ជនសង្ស័យ២នាក់ ទី១- ឈ្មោះ ញ៉ ជីវ៉ា ភេទប្រុសអាយុ ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។ ទី២-ឈ្មោះ ចាន់ ធី ភេទប្រុសអាយុ ២០ឆ្នាំជនជាតិខ្មែរ បក្ខពួក ស្នាក់នៅចំណុចផ្ទះជួល ស្ថិតក្នុងក្រុងបានលុង ។
ក្រោយការឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនទាំង២នាក់ ពិតជាបានធ្វើសកម្មភាពគំរាមប្លន់យកម៉ូតូនិងទូរស័ព្ទពីជនរងគ្រោះពិតប្រាកដមែន។

-ដកហូតបានៈ ម៉ូតូម៉ាក្សវេវព៌ណខ្មៅសេរី២០១៨ចំនួន០១គ្រឿង, ម៉ូតូរបស់(ជនសង្ស័យជិះធ្វើសកម្មភាព)មួយគ្រឿងនិង ទូរស័ព្ទដៃម៉ាក្សហួវៃ(HUAWEI)មួយគ្រឿងដែលជារបស់ជនរងគ្រោះ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងបំពេញបែបបទសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕ ជាយដែន

Loading...