ជនសង្ស័យ២នាក់ និងវត្ថុតាងសង្ស័យថ្នាំញៀន៥០កញ្ចប់ត្រូវបានបង្ក្រាប

ខេត្តត្បូងឃ្មុំៈ កម្លាំងនគរបាល ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ដឹកនាំដោយលោក ឡុង ថាវរិន្ទ អធិការរង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លូង បានចុះអនុវត្តដីកាបង្កាប់ឲ្យចាប់ខ្លួនលេខ ១៩/២០១៦ ចុះថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៦ របស់លោក គឹម ហេង ចៅក្រមស៊ើបសួរ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សាំង ដានី ភេទស្រីអាយុ ២៤ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោក ឡុង ថាវរិន្ទ បានអោយដឹងថា ក្នុងពេលចុះអនុវត្តដីកាចំណុចខាងលើស្រាប់តែ មានឈ្មោះ គឹម សិលា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរ បានកាន់ថង់ផ្លាស្ទិកពណ៌ខ្មៅ រត់គេចខ្លួនចេញពីរោងចាំចំការខាង រួចបោះចោលទៅលើដីដាំដំឡូងជាប់និងរបងព្រំចំការនោះ ។

ក្រោយពីដេញចាប់ខ្លួនបានសមត្ថកិច្ច ក៏រើសថង់ផ្លាស្ទិកពណ៌ខ្មៅនោះមកឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថាគ្រឿងញៀន ចំនួន ៤៧ កញ្ចប់តូច ធន់កណ្តាចំនួន ០២ កញ្ចប់ និងធំ ០១ កញ្ចប់ ។

បច្ចុប្បន្នកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលស្រុកមេមត់ បានឃាត់ខ្លួនជនសង្ស័យទាំងពីរ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់សាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់ ។

ឈ្មោះ សាំ ដានី និងឈ្មោះ គឹម សិលា ត្រូវជាប្តីប្រពន្ធនិងគ្នា ស្នាក់នៅចាំចំការឲ្យឈ្មោះ សេង ហ៊ាង ភេទប្រុស មានទីលំនៅ ភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ចំពោះឈ្មោះ គឹម សិលា នេះវិញ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ដែលពាក់ពន្ធករណីជួញដូរនូវសារធាតុញៀន កាលពីឆ្នាំ ២០១៤ ៕

Loading...