ជនសង្ស័យ៣នាក់ព្រួតវាយបុរសម្នាក់បណ្តាលឲ្យរងរបួសដេរ៧ថ្នេរ

ខេត្តកំពង់ស្ពឺ៖ បុរស៣នាក់បានព្រួតគ្នាវាយបុរសម្នាក់បណ្តាលឲ្យរងរបួសដេរ៧ថ្នេរ ដោយមិនដឹងពីមូលហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង១៥នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ស្ទឹងទំលាប់ ខាងលិចវត្តតាសាលលួតមានជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ថា នេះជាករណីហិង្សាដោយចេតនា ដែលបង្កដោយជន

សង្ស័យមានគ្នា3 នាក់ ឈ្មោះ 1-ខុម ផល ភេទប្រុស អាយុ23ឆ្នាំ រស់នៅភូមិពាមល្វា ឃុំចំបក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

2-ដួង ឌីណា ភេទប្រុស អាយុ27ឆ្នាំ រស់នៅភូមិកោះចេក ឃុំពាមជរ ស្រុកព្រៃវែង ខេត្តព្រៃវែង

3-ហេង ហេន ភេទប្រុស អាយុ20ឆ្នាំ ភូមិកេះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

រីឯជនរងគ្រោះឈ្មោះ គោ ដក់ ភេទប្រុស អាយុ 21ឆ្នាំនៅភូមិកេះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបណ្ជាក់ថា ជនសង្ស័យបានវាយជនរងគ្រោះ បណ្តាលអោយរបួសចំថ្ងាស់ខាងឆ្វេងដេរ4ថ្នេរ និងក្បាលខាងស្តាំដេរ3ថ្នេរ ៕ ស្រីណូន

ses (3)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *