ជនសង្ស័យ៣ នាក់ចូលប្លន់ប្រជាពលរដ្ឋចាំចំការអស់លុយមួយចំនួន

ខេត្តរតនគិរី: ជនសង្ស័យ៣ នាក់ប្រដាប់ដោយអាវុធAK ចំនួន មួយដើម នឹងដំបងឈើមូលបានធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋមួយកន្លែងនៅចំណុចទ្ទមចាំចំការស្វាយចន្ទី ស្ថិតនៅភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ កាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យចំនួន ៣ នាក់ប្រដាប់ដោយអាវុធAk មួយដើម និង ដំបងឈើមូលប្រវែង ៧តឹក ១កំណាត់ បានចូលភ្ជង់គំរាមប្លន់ យកលុយអស់ចំនួន ២,១៥០,០០០.រៀល និងរើជជុះខោអាវ នៅក្នុងខ្ទមចំការស្វាយចន្ទី ។

នគរបាលបានបន្តទៀតថា ជនរងគ្រោះ
ឈ្មោះ ហេង ហុន ភេទប្រុស អាយុ៤៦ ឆ្នាំជនជាតិខ្មែរ មុខរបរចាំចំការស្វាយចន្ទី ។

ជនសង្ស័យក្រោយពីរធ្វើសកម្មភាពអស់រយ:ពេលប្រហែល ១០នាទីរួចបាននាំគ្នារត់គេចខ្លួនបាត់តែម្ដង ។
តែក្នុងហេតុការណ៍អំពើប្លន់នេះមិនបណ្ដាលឲ្យជនរងគ្រោះរបួសនោះទេ។
ចំណែកសំភារ:បាត់បង់រួមមាន៖
លុយខ្មែរចំនួន ២,១៥០,០០០.រៀល
ទូរស័ព្ទដៃ ចំនួន២ គ្រឿង
កាបូបលុយចំនួន ១ នឹងគូមឆ្លុះចំនួន ១

រីឯ វត្ថុតាង
ដំបងឈើមូលប្រវែង៧ តឹក មួយកំណាត់ដែលក្រុមចោប្លន់បានធ្វើសកម្មភាពទុកនៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន កម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ នឹងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញជនសង្ស័យទាំងនោះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា អំពើប្លន់នៅក្នុងខេត្តរតនគិរី បានស្ងប់ស្ងាត់អស់មួយរយ: ឥឡូវបានធ្វើសកម្មភាពឡើងវិញ ៕ វុទ្ធឦសាន

Loading...