ជនសង្ស័យ៤នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនករណីឆក់កាបូបស្ពាយ

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនបាន ករណីឆក់កាបូបស្ពាយ កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខ ការ៉ាស់សាំង កាល់តិច ផ្លូវសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ច បានអោយដឹងថាៈ ជនសង្ស័យមានគ្នា ៦នាក់ ក្នុងនោះគេចខ្លួន ២នាក់ គឺឈ្មោះ ញ៉ា និងឈ្មោះ អុំ សុវណ្ណារ៉ាក់ ។ ចំណែកជនសង្ស័យ ដែលឃាត់ខ្លួន មាន ៤នាក់៖ ១-ឈ្មោះ អាន គឹមស្រៀន អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ , ២-ឈ្មោះ សន ហុង អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក , ៣-ឈ្មោះ អុឹង សុភានុត អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ផ្សារដើមគេ ខណ្ឌទួលគោក, ៤-ឈ្មោះ អុឹង ប៊ុណ្ណារិន អាយុ១៤ឆ្នាំ ស្នាក់នៅផ្ទះ លេខ២៣៧ ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (ក្មេងប្រុសទាំង៤នាក់ គ្មានសារធាតុញៀន​និងគ្មានមុខរបរ ដូចគ្នា) បានធ្វើឆក់យកកាបូបស្ពាយ និងទូរស័ព្ទដៃ ម៉ាក OPPO ពីជនរងគ្រោះ ជាមនុស្សស្រី មិនស្គាល់អត្តសញ្ញាណ ទៅបាត់ ក្រោយកើតហេតុ ។ សម្ភារៈបាត់បង់ កាបូស្ពាយ ១ និងទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO ។ សម្ភារៈបន្សល់ទុក ម៉ូតូ ២ គ្រឿង ១.ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ គ្មានស្លាកលេខ និង ២.ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ​ 1FC-5193 ជារបស់ជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

Loading...