ជនសង្ស័យ៦នាក់ធ្វើសកម្មភាពដេញវាយប្លន់យកម៉ូតូមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមប័ក្ខពួក៦ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មសភាពដេញវាយប្លន់យកម៉ូតូហុងដាឌ្រីមសេ១២៥មួយគ្រឿងពីបុរស២នាក់តែមិនបានសំរេចត្រូវសមត្ថកិច្ចក្របួចបាន។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី ២៣ កញ្ញា ២០១៥ នៅចំណុចស្តុប២០០៤ ភូមិត្រពាំងតាងួន សង្កាត់កាកាប ខណ្ឌពោធិសែជ័យ។

ជនរងគ្រោះទាំង២នាក់(ទី១)ឈ្មោះ សែន មករា អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឃួន ឧត្តម អាយុ២១ឆ្នាំ ទាំង២នាក់មានមុខរបរជាកម្មករសំណង់និងស្នាក់នៅជាមួយគ្នានៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
រីឯជនសង្ស័យមានឈ្មោះ ឈាង សិទ្ឋ អាយុ២៣ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ស្នាក់នៅភូមិតាងួន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅក្នុងភូមិព្រៃទទឹង ឃុំព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

តាមសម្តីរបស់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនរួមជាមួយមិត្តភក្តិប្រុសម្នាក់បាន ជិះម៉ូតូឌ្រីមសេ១២៥ មួយរឿង ពណ៌ខ្មៅ ពាក់ស្លាកលេខព្រវែង 1A-9535 តាមបណ្តោយផ្លូវ២០១១ ក្នុងល្បឿនលឿន ដោយគោលបំណងប្រញាប់យកបងស្រីទៅធ្វើការ ខណះដែលកំពុងតែជិះនោះ ក៏ស្រាប់តែមានជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង ដោយនៅក្នុងដៃប្រដាប់ដោយដំបងនិងកាំបិតប៉័ងតោ បានជិះដេញមកតាមពីក្រោយ ធ្វើអោយជនរងគ្រោះដឹងខ្លួនទាន់មានការភ័យស្លន់ បានបន្ថែមល្បឿនជិះគេចពីជនសង្ស័យទាំងនោះ រហូតជិះមកដល់ចំណុចកើតហេតុស្តុប២០០៤ ក៏ត្រូវជនសង្ស័យទាំងនោះស្ទាក់ផ្លូវជាប់ ក៏ទាញដំបងនិងកាំបិត មកព្រួតវាយលើជនរងគ្រោះទាំង២នាក់នោះ បណ្តាលអោយជនរងគ្រោះម្នាក់ត្រូវមួយដំបងបែកក្បាលហូរឈាម ធ្វើអោយជនរងគ្រោះស្រែកថា ចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញមកអន្តរាគមន៍ ដេញចាប់ជនសង្ស័យទាំងនោះបានម្នាក់រួមនិងម៉ូតូឌ្រីមសេ១២៥ មួយគ្រឿងយកមកប៉ុស្តិ៍កាកាប។
ចំណែកជនសង្ស័យ៥នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនរួមនិងម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង មកប៉ុស្តិ៍នគរបាល កាកាប ដើម្បីកសាងសំុណំុរឿងដើម្បីបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ ៕

unnamed4 unnamed6

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *