ជនសង្ស័យ​ក្នុង​ឃាតកម្ម ​អ្នកទេសចរណ៍​អង់គ្លេស ​ដ​ក​ចម្លើយសារភាព​

បុរស​មី​យ៉ាន់​ម៉ា​២​នាក់​ដែល​ជាប់ចោទ​ថា​បានសម្លាប់​អ្នកទេសចរណ៍​​អង់គ្លេស​២​នាក់​នៅ​កោះ​តាវ​របស់​ថៃ​នោះ បាន​ដក​ចម្លើយ​សារភាព​របស់​ពួក​គេ​វិញ នេះ​​បើ​តាម​ការអះអាង​ពី​មេធាវី​របស់​ពួកគេ​។​ ​យោង​តាម​មេធាវី​របស់​ពួកគេ កម្មករ​ចំណាកស្រុក​ទាំង​ពីរ​ឥឡូវ​និយាយថា​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ឃាតកម្ម​នេះ និង​ក៏​មិន​បាន​ឃើញ​អ្វី​ដែល​បានកើត​​ឡើង​ដែរ​។​

​សាកសព​របស់​អ្នកទេសចរ​David Miller​អាយុ​២៤​ឆ្នាំ​មក​ពីក្រុង​ជើ​ស៊ី​និង​នាង​Hannah Witheridge​អាយុ​២៣​ឆ្នាំ​មក​ពី​ណត​ហ្វូល​ត្រូវបាន​គេ​ប្រទះឃើញ​​នៅលើ​ឆ្នេ​រខ្សា​ច់នៃ​កោះ​កម្សាន្ត​នេះ​កាលពី​ខែ​មុន​។​ អង់គ្លេស​បាន​សម្តែង​ការ ព្រួយបារម្ភ​អំពី​ការស៊ើបអង្កេត តែ​ប៉ូលិស​ថៃ​និយាយថា​ពួកគេ​មាន​ភស្តុតាង​ល្អឥតខ្ចោះ​​។​

​ក្នុងពេល​ជាមួយគ្នា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ជាតិ​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​រកឃើញ​ភស្តុតាង​ដែល​ថា​ជនសង្ស័យ​Zaw Lin និង Win Zaw Htun​ត្រូវ​បាន​រំលោភ​លើ​រាងកាយ​ដោយ​ប៉ូលិស​។​ ការស៊ើបអង្កេត​លើ​ការស្លាប់​អ្នក​ទេសចរណ៍​អង់គ្លេស​នេះ​ត្រូវបាន​រិះគន់​ជាទូទៅ​និង​កាលពី​ចុង​សប្តាហ៍​ចំពេលមាន​ការប្រកាស​ថា​ប៉ូលិស​ទៅ​ពី​អង់គ្លេស​នឹង​ទៅ​​ជួយ​ស៊ើបអង្កេត​ករណីនេះ​។​

​ការរិះគន់​ពាក់ព័ន្ធ​នឹង​បរាជ័យ​របស់​អាជ្ញាធរ​ថៃ​ក្នុង​ការបិទ​តំបន់​កើតមាន​ឧក្រិដ្ឋកម្ម​ក្រោយ​ការសម្លាប់​មនុស្ស និង​អំពី​ថា​ប៉ូលិស​ថៃ​អះអាង​លឿន​ពេក​ថា​​មិន​មាន​ជនជាតិ​ថៃ​ពាក់ព័ន្ធ​ក្នុង​អំពើ​នេះ​។​ ​ម្តាយ​របស់​ជនសង្ស័យ​ម្នាក់​បាន​និយាយថា កូន​របស់​គាត់​ត្រូវបាន​ប៉ូលិស​ថៃ​យក​ធ្វើជា​អ្នក​ទទួល​ទោស​ជំនួស​អ្នក​ដទៃ​និង​ជា​ការរៀបចំ​ទុក តែ​ប៉ូលិស​ថៃ​​និយាយថា​DNA​របស់​ជនសង្ស័យ​មាន​នៅ​លើ​រាងកាយ​ស្ត្រី​រងគ្រោះ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *