ជនសង្ស័យ​ប្រដាប់​អាវុធ​ភ្ជុង​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​

ភ្នំពេញ​៖​ ក្រុម​ចោរប្លន់​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បាន​ធ្វើ​សកម្មភាព​ភ្ជុង​យុវជន​ម្នាក់​ប្លន់​យក​ម៉ូតូ​សេ​១២៥​ ពី​យុវជន​ម្នាក់​ហើយ​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​ ។​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​ទាប់​ភ្លឺ​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ល្បេ​ង​ តាម​បណ្តោយ​ផ្លូវ​លេខ​៩៥​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២​ ខណ្ឌចំការមន​។​

​ជន​រង​គ្រោះ​មាន​ឈ្នោះ​ប៉​ ចេ​ង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​បឹង​ក​កេងកង​ទី​១​ ខណ្ឌចំការមន​ ជិះ​ម៉ូតូ​សេ​១២៥​ សេរី​ឆ្នាំ​២០១៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CU-0544​ ។​

​តាម​សំ​ដំ​ជន​រង​គ្រោះ​ឈ្មោះ​ ប៉​ ចេ​ង​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រួប​គេ​បាន​ជិះ​ម៉ូតូ​មក​យក​ខ្មួយ​ស្រី​ដែល​ធ្វើការ​នៅ​ហាង​ ហេង​ហេង​ នៅ​ម្តុំ​មន្ទីរពេទ្យ​ល្បេ​ង​ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៩៥​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​មក​ដល់​មុខ​មន្ទីរពេទ្យ​ល្បេ​ង​រួប​គេ​ក៏​បាន​ឈប់​ម៉ូតូ​ចាំ​ខ្មួយ​ ភ្លាម​នោះ​ស្រាប់​ត​តែ​លិចមុខ​ជនសង្ស័យ​៤​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​K54​ បាន​ជិះ​មក​ក្បែរ​ហើយ​ដក​កាំភ្លើង​ពី​ច​ង្កោះ​ភ្ជុង​គំរាម​មិន​ឲ្យ​ស្រែក​និង​យក​ម៉ូតូ​ ហើយ​គេចខ្លួន​ជិះ​ទៅ​បាត់​ដោយ​សុ​វត្តិភាព​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​២​ដើម្បី​ងាយស្រួល​សមត្ថកិច្ច​កំណត់​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ​យក​មក​ដាក់ទោស​តាម​ច្បាប់​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *