ជនសង្ស័យ​ពី​បទ​វាយ​សម្លាប់​មនុស្ស​នៅ​ថៃ​ហើយ​គេចខ្លួន​មក​ខ្មែរ​ ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​

​ខេត្តបន្ទាយមានជ័យ​៖​ ជនសង្ស័យ​២​នាក់​ជា​កម្មករ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ធ្វើ​សកម្មភាព​យក​កាំបិត​ចាក់​អាក​ និង​យក​ញញួ​វា​សម្លាប់​ទៅ​លើ​បុរស​ម្នាក់​ជា​កម្មករ​ខ្មែរ​ដូច​គ្នា​ធ្វើការ​ក្នុង​ហាង​ជាមួយ​គ្នា​ក្នុង​ ប្រទេស​ថៃ​ហើយ​រត់គេច​ខ្លួន​ឆ្លង​ដែន​ចូល​ស្រុក​វិញ​តាម​ច្រករបៀង​ស្រុក​សំពៅ​លូន​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​សំពៅ​លូន​សហការ​និង​កម្លាំង​អាវុធហត្ថ​ស្រុក​ថ្មគោល​ធ្វើការ​ស្ទាក់​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ កាលពី​ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ឆ្នាំ​២០១៥​ ក្នុង​ភូម​សាស្ត្រ​ស្រុក​ សំពៅ​លូន​ និង​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​ ។​

​លោក​អនុសេនីយ៍ឯក​ អញ​ កា​ម៉ា​ល​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ជនសង្ស័យ​២​នាក់​១,​ឈ្មោះ​ ទុន​ ព្រេន​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មានស្រុក​ កំណើត​នៅ​ភូមិ​គោក​ព្រិច​ ឃុំ​គោក​ព្រិច​ ស្រុក​គី​រី​វង្ស​ខេត្តតាកែវ​ ២,​ឈ្មោះ​ អ៊ឹម​ ប៉ាវ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មានស្រុក​កំណើត​ភូមិ​ស្លែង​ ឃុំ​គោក​ព្រិច​ ស្រុក​គី​រី​វង្ស​ ខេត្តតាកែវ​ ចំណែក​ជន​ រង​គ្រោះ​មានឈ្មោះ​ ស្រូ​យ​នួ​ច​ដ​ន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មានស្រុក​ កំណើត​ នៅ​ភូមិ​ស្លែង​ ឃុំ​គោក​ព្រិច​ ស្រុក​គី​រី​វង្ស​ខេត្តតាកែវ​ ពួក​គេ​ទាំង​៣​នាក់​ បាន​ទៅ​ធ្វើ​ជា​កម្មករ​ នៅ​ក្នុង​ហាង​ លក់​បាយ​មួយ​កន្លែង​ក្នុងស្រុក​ប៉ា​ង​ឡាក់​មុង​ ខេត្ត​ឈុ​ន​បូ​រី​ប្រទេស​ថៃ​។​

​លោក​អនុសេនីយ៍ឯក​ អញ​ កា​ម៉ា​ល​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​សមត្ថកិច្ច​ចាប់​ឃាត់​ ខ្លួន​ជនសង្ស័យ​បាន​នៅ​ពេល​នេះ​ដោយ​ អនុវត្ត​តាម​ ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​តាម​រយៈ​ផ្តល់​រូប​ ថត​ជនសង្ស័យ​ពី​ ក្រុម​គ្រួសារ​ ជន​រង​គ្រោះ​ដែល​បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​មូលដ្ឋាន​អាវុធហត្ថ​ ស្រុក​សំពៅ​លូន​។​

​លោក​អនុសេនីយ៍ឯក​ អញ​ កា​ម៉ា​ល​ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​៖​ បើ​តាម​ សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​គឺ​កាលពី​វេលា​ ម៉ោង​២​យប់​អធ្រាត្រ​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ខណៈ​ជន​រង​គ្រោះ​កំពុង​តែ​ដេក​លង់លក់​ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​បាន​យក​ កាំបិត​ចិត​ព​ន្លែ​និង​ញញួ​ចាក់ក​និង​វាយ​សម្លាប់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ស្លាប់​ ដោយសារ​រវាង​ ជន​រង​គ្រោះ​និង​ជនសង្ស័យ​ធ្លាប់​មាន​គំ​ណុំ​ទំនាស់​ឈ្លោះប្រកែក​គ្នា​។​

ជនសង្ស័យ​ទាំង​២​នាក់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ពួក​គេ​ ក៏​រត់​ឆ្លង​ដែន​តាម​ច្រករបៀង​ស្រុក​ សំពៅ​លូន​ ក្នុង​គោល​ បំណង​ទៅ​ស្រុក​កំណើត​វិញ​។​លុះ​ឆ្លង​ដែន​ស្រុក​សំពៅ​លូន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ ជនសង្ស័យ​ម្នាក់​ចំណែក​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​ថ្មគោល​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ថ្ម​ គោល​ចាប់​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្តង​។​ប​ច្ចុ​ប្ប​ជនសង្ស័យ​ទាំ​ហ​២​នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​សំពៅ​លូន​ចាប់​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

IMG_9976
IMG_9987

Loading...

Leave a Reply

Your email address will not be published. Required fields are marked *