ជនសង្ស័យ​ម្នាក់​ចាប់រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​បានសម្រេច​រត់គេចខ្លួន​បាត់​

ចេញផ្សាយ​ ថ្ងៃទី 13/03/2021

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវ​ទៅលើ​យុវតី​ម្នាក់​បានសម្រេច​ហើយ​រត់គេចខ្លួន​បាត់ស្រមោល​។​

​យោងតាម​របាយការណ៍​ពី​នគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ សមត្ថកិច្ច​បានទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ស យ៉ុង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ក្រុមហ៊ុន​ចម្ការចេក​(​វៀតណាម​) បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ប្ដឹង​រាយការណ៍​ថា កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​២១​និង​០០​នាទី ឈ្មោះ រ៉​ន សុខលី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ក្រុមហ៊ុន​ចម្ការចេក ត្រូវជា​កូនប្រុស​បង្កើត​មេការ​ក្រុមហ៊ុន​ចម្ការចេក ឈ្មោះ ឆាន រ៉​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មក​ចាប់រំលោភ​កូនស្រី​របស់ខ្លួន​ឈ្មោះ ឡ​.​ស​.​ឡ អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ក្រុមហ៊ុន​ចម្ការចេក កាលពី​យប់​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ស្នាក់នៅ​របស់​កម្មករ ស្ថិតនៅ​ក្នុងភូមិ​/​ឃុំ​ខាងលើ រួច​បាន​រត់គេចខ្លួន​ទៅ​ស្រុកកំណើត​វិញ​នៅឯ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង បាត់ទៅហើយ​។​

​ពេលនេះ​សមត្ថកិច្ច​នៅ​ខេត្តរតនគិរី​កំពុង​សហការ​ជាមួយនិង​សមត្ថកិច្ច​នៅ​ខេត្តកំពង់ឆ្នាំង​ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ឲ្យ​ខាន​តែ​បាន​៕

Loading...