ជនសង្ស័យ​៣​នាក់​លួច​គោ​ប្រជាពលរដ្ឋ​កាប់​យក​សាច់​ត្រូវ​ ​នគរបាល​ស្រុក​បាណ​ន់​ចាប់​ឃាត់ខ្លួន​

​ខេត្តបាត់ដំបង​៖​ ជនសង្ស័យ​៣​នាក់​មក​ធ្វើ​សកម្មភាព​លួច​គោ​ប្រជាពលរដ្ឋ​២​ក្បាល​បាន​សម្រេច​លួច​យក​កាប់​ពន្លះសាច់​នៅ​កណ្តាល​វាលស្រែ​ត្រូវ​បាន​នគរបាល​ស្រុក​បាណ​ន់​ចេញ​ស្រាវជ្រាវ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​។​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៦​នាទី​យប់​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​បឹង​ចែង​ ឃុំ​ស្ទឹង​ ស្រុក​បាណ​ន់​ខេត្តបាត់ដំបង​។​

​ជាមួយ​និង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ដកហូត​បាន​សាច់​គោ​ច្រក​ក្នុង​ថង់​ចំនួន​៣​ថង់​ ក្បាល​គោ​២​ក្បាល​ កាំបិត​៣​ និង​រថយន្ត​ម៉ា​កាម​រី​ ស្វិត​ពណ៌​ទឹកប៊ិច​១​គ្រឿង​ ពាក់​ស្លាក​ លេខ​ ង​៩៦២៩​ភព​២​។​ ជនសង្ស័យ​មានឈ្មោះ​ ១,​ឈិ​ត​ ឌី​ណូ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជា​ ម្ចាស់​រថយន្ត​រស់នៅ​ភូមិ​ថ្មី​ ឃុំ​ត្រាំ​ង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ២,​ចាន់​ ប៊ុ​ន​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​រស់នៅ​ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ៣,​ មេ​ត​ ធិ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជា​ខ្មែ​ឥ​ស្លា​ម​ រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។​ ចំណែក​ម្ចាស់​គោ​មានឈ្មោះ​ សាន​ ស៊ា​ន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​ខាងលើ​។​

​លោក​វរសេនីយ៍ទោ​ ប៊ុត​ សំបូរ​ អធិការ​នគរបាល​ស្រុក​បាណ​ន់​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​ មុន​ពេល​កើតហេតុ​ម្ចាស់​គោ​បាន​ចង​គោ​ចំនួន​៥​ក្បាល​នៅ​ខាងក្រោយ​ផ្ទះ​ប្រហែល​១០​ម៉ែត្រ​ ម្ចាស់​ឡើង​ដេក​លង់លក់​បាត់​។​លុះដល់​យប់​អធ្រាត្រ​ម្ចាស់​គោ​បាន​ចុះ​មក​មើល​គោ​ស្រាប់តែ​ បាត់​២​ក្បាល​មិនដឹង​គេ​លួច​ពី​ពេល​ណា​នោះ​ទេ​ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ ។

​បន្ទាប់​មក​ម្ចាស់​គោ​ក៏​បាន​ប្តឹង​នគរបាល​ប៉ុ​ស្ថិ៍​ ហើយ​លោក​ក៏​បាន​បញ្ជា​កម្លាំង​ចុះ​ស្ទាក់​ ចាប់​តាម​ផ្លូវ​គ្រប់​ច្រកល្ហក​។​នៅ​ពេល​នោះ​ដោយ​មានការ​សហការ​និង​ចង្អុលបង្ហាញ​ពី​ប្រជាពលរដ្ឋ​ឃើញ​រថយន្ត​ជនសង្ស័យ​ខាងលើ​បាន​ទៅ​យក​បក្ខពួក​និង​ដឹក​សាច់​គោ​នៅ​ចម្ងាយ​ពី​ផ្ទះ​ ម្ចាស់​គោ​ប្រហែល​១០០០​ម៉ែត្រ​ដែល​ជា​កន្លែង​កាប់​ពន្លះ​យក​សាច់​ហើយ​ឃើញ​ សមត្ថកិច្ច​ទៅ​ ដល់​ស្រាប់តែ​គេ​បើករថយន្ត​គេចខ្លួន​រហូត​ដល់​ចំណុច​ភ្នំ​រំសាយសក់​ ទើប​សមត្ថកិច្ច​ចាប់​ឃាត់​ ខ្លួន​អ្នក​បើករថយន្ត​ជា​បក្ខពួក​បាន​ម្នាក់​។​

​លោក​អធិការ​នគរបាល​ស្រុក​បាណ​ន់​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​អ្នកបើកបរ​រថយន្ត​រួច​មក​ស្រាប់តែ​បក្ខពួក​២​នាក់​ទៀត​បាន​ទូរស័ព្ទ​ឱ្យ​អ្នកបើកបរ​ រថយន្ត​ទៅ​យក​ពួក​គេ​ទាំង​២​នាក់​នៅ​ចំណុច​ស្ពាន​ក​ន្ទឺ​ពីរ​នៅ​ពេល​នោះ​សមត្ថកិច្ច​ក៏​ធ្វើ​ដំណើរ​តាម​រថយន្ត​នោះ​ហើយ​ក៏​ក្រសោប​ចាប់​បាន​បក្ខពួក​ជនសង្ស័យ​២​នាក់​បន្ថែម​ទៀត​តែ​ម្តង​។​ជនសង្ស័យ​បន្ទាប់​មក​ត្រូវ​បាន​ចាប់​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណ​ន់​ដើម្បី​យក​មក​សាកសួរ​និង​ចាត់ចែង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​។​ចំណែក​សាច់​គោ​ដែល​ដកហូត​សមត្ថកិច្ច​ប្រគល់​ឱ្យ​ម្ចាស់​គោ​វិញ​ផង​ដែរ​ ៕

IMG_1864
IMG_1866
IMG_1867
IMG_1872
IMG_1869

Loading...

Leave a Reply

Your email address will not be published. Required fields are marked *