ជនសង្ស័យ​3​នាក់​ធ្វើ​សកម្មភាព​ យក​កាំបិត​1​ដើម​ប្លន់​បុរស​2​នាក់​ ជិះ​ម៉ូតូ​និ​ច​តែ​មិន​បាន​សម្រេច​

ជនសង្ស័យ​2​នាក់​បាន​រង​របួស​យ៉ាងដំណំ​ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​សកម្មភាព​យក​ដាវ​1​ដើម​ទៅ​ភ្ចុ​ង​ប្លន់​ម៉ូតូ​និ​ច​ពី​បុរស​2​នាក់​តែ​ពួក​ជន​ស្ស័​យ​មិនដឹង​ថា​ជន​រង​គ្រោះ​មាន​គ្នា​នៅ​ពីមុខ​ ហើយ​មិត្ត​របស់​ជន​រង​គ្រោះ​ក៏​ជិះ​ត្រលប់​ក្រោយមក​ជួយ​វាយ​ជនសង្ស័យ​យ៉ាង​ចាស់ដៃ​
​ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ 02​និង​50​ នាទី​ យក​ឈាន​ចូល​ថ្ងៃ​ 13​ ខែមករា​ ឆ្នាំ​ 2015​ ស្តិ​ត​នៅ​តាម​បណ្ដោយ​ផ្លូវ​70​ ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ នៅ​ចំណុច​ភោជនីយ​ដ្ថា​ន​ បុប្ផា​រាជធានី​។​

​យោង​ទៅ​តាម​សំដី​សាក្សី​ដែល​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​2​នាក់​ ជិះ​ម៉ូតូ​និ​ច​ មួយ​គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ 1CT-7714​ ធ្វើ​ដំណើរ​ តាម​បណ្ដោយ​ផ្លូវ​ 70​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ខណៈ​ដែល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​មាន​ជនសង្ស័យ​3​នាក់​ ជិះ​ម៉ូតូ​ ឌ្រី​ម​សង់​សេ​125​ មួយ​គ្រឿង​ ពណ៌​ខ្មៅ​ អត់​ចាំ​ស្លាក​លេខ​ យក​ដាវ​1​ដើម​ ជិះ​មក​ពីក្រោយ​ ធ្វើ​សកម្មភាព​ភ្ចុ​ង​ ប្លន់​យក​ម៉ូតូ​ពី​បុរស​2​នាក់​ ដែល​ជិះ​ម៉ូតូ​ និ​ច​ ខាងលើ​ តែ​មិន​បាន​សម្រេច​ ពីព្រោះ​ជន​រង​គ្រោះ​មាន​មិត្ត​ភិ​ក្ភ​របស់​គេ​ មាន​គ្នា​4​នាក់​ ជិះ​ម៉ូតូ​2​គ្រឿង​ នៅ​ពីមុខ​ ហើយ​មិត្ត​របស់​ជន​រង​គ្រោះ​ខាងលើ​ ក៏​ជិះ​ម៉ូតូ​ត្រលប់​ក្រោយ​ឃើញ​ជនសង្ស័យ​ កំពុង​តែ​ធ្វើ​សកម្មភាព​ ប្លន់​ម៉ូតូ​ពី​មិត្ត​ភិ​ក្ត​របស់​ពួក​គេ​ នៅ​ពេល​នោះ​ពួក​គេ​ក៏​ចូល​ទៅ​ជួយ​ វាយ​ជនសង្ស័យ​3​នាក់​ខាងលើ​ ហើយ​ជនសង្ស័យ​ម្នាក់​រត់​រួចខ្លួន​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ ហើយ​ជនសង្ស័យ​ទាំង​2​នាក់​ខាងលើ​ ត្រូវ​កំលាំង​កង​រាជ​អា​វុត​ហត្ថ​ យក​ទៅ​បញ្ចា​រការ​ដ្ថា​នក​ង​រាវ​អា​វុត​ហត្ថ​ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​ ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *