ជនសង្ស័យ ២នាក់ពាក់ពន្ធ័ នឹងគ្រឿងញៀន៦កញ្ចប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តត្បូងឃ្មុំ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកតំបែរ បានធ្វេីការឃាត់ ខ្លួនមុខសញ្ញាជនសង្ស័យ ពាក់ពន្ធ័ និង សារធាតុញៀន ២ នាក់ កាលពីវេលាម៉ោង ១២ និង ៥០ នាទីថ្ងៃទី ២០ ខែគុម្ភះ ឆ្នាំ ២០១៧ នៅចំណុច ក្នុងភូមិ បេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

លោក វរៈសេនីយ៍ទោ ប៉េង អេងហាក់ អធិការនៃអធិការដ្ឋាន នគរបាលស្រុកតំបែរបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យទី ១ ឈ្មោះ មីត អាត ភេទ ប្រុស អាយុ ១៧ ឆ្នាំជាជនជាតិ​ ខ្មែរឥស្លាម រស់នៅភូមិ បេង ថ្មី ឃំុសេដា ស្រុកតំបែរ និង ទី ២ ឈ្មោះ រ៉ូន រីយ៉ា ភេទប្រុស​ អាយុ ៣៧ ឆ្នាំជនជាតិ ខ្មែរឥស្លាម រស់នៅភូមិព្រែកជរ ឃំុសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ក្នុងខណៈពេល កម្លាំងជំនាញបានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាដែលសង្ស័យថាជាថ្នាំញៀនចំនួន ៦ កញ្ចប់ ( ធំ ២ កញ្ចប់ , ធុនកណ្តាល ៤ កញ្ចប់ ) រួមជាមួយ ឧប្បករណ៍វិចខ្ចប់ និង ប្រេីប្រាស់មួយចនួនទៀត ។

ករណីនេះក្រោយពីធ្វេីការឃាត់ខ្លួន និង ឆែឆេររួចមក ជនសង្ស័យ និង វត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ចូនទៅតុលាការខេត្តត្បូឃ្មុំចាត់ការតាមនិតិវិធី ៕

Loading...