ជនសង្ស័យ3នាក់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅដាក់គុក

ខេត្តកំពង់ចាមៈ បុរសចំនួន3នាក់ដែលជាជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ច ចុះចាប់ឃាត់ខ្លួន បានដោយ ប្រើវិធាន ញុះញង់ ទិញលក់ថ្នាំញៀន។

ហេតុការណ៍ ចុះចាប់ឃាត់ខ្លួនជនសង្ស័យទាំង3នាក់ ខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង10៖15នាទីព្រឹកថ្ងៃទី24ខែកុម្ភៈឆ្នាំ2017 ស្ថិតនៅក្នុងភូមិ ច្រស់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍ចុះ​បង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលព្រែកពោធិ៍ បានប្រើវិធានញុះញុងអោយទិញលក់សារធាតុញៀនដោយខុសច្បាប់នៅចំណុច ភូមិច្រស់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ពីឈ្មោះប៉ែន នីន ភេទប្រុស អាយុ32 ឆ្នាំ នៅភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ដែលលក់ថ្នាំ នៅលើផ្ទះរបស់ ឈ្មោះព្រឿង យ៉ុន ភេទស្រី អាយុ56 ឆ្នាំ នៅ ភូមិ ឃុំខាងលើ ។ បន្ទាប់មកកម្លាំងយើងចុះដល់កន្លែងកើតហេតុ ឃាត់ជនសង្ស័យបានចំនួន 3នាក់: ទី1-ឈ្មោះប៉ែន នីន ភេទប្រុស អាយុ32ឆ្នាំ នៅភូមិរកាទ្វារ​ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ទី 2-ឈ្មោះ ពៅ ពិសី ភេទប្រុស អាយុ23ឆ្នាំ នៅភូមិច្រស់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ និងទី3-ឈ្មោះ សន សែម ភេទប្រុស អាយុ25ឆ្នាំ នៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ។

សមត្ថកិច្ចបានឲ្យដឹង​បន្តថាបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួច កម្លាំង សមត្ថកិច្ចបាន ឆែកឆេររក​ឃើញ វត្ថុតាងមួយចំនួនៈ រួមមាន ម្សៅក្រាមពណ៌ស សរុបចំនួន05 កញ្ចប់ក្នុងនោះកព្ចាប់ធំ01 កញ្ចប់ និងកញ្ចប់តូច04 កញ្ចប់ ;ទូរសព្ទ័ដៃ អិនចុចពិលចំនួន០២គ្រឿង ឧបករណ៍សំរាប់សេពមួយចំនួន ទៀត និង ប្រាក់ញុះញុង ចំនួន80 000៛ (ប្រាំបីម៉ឺនរៀល) ។

បច្ចុប្បន្នជនសង្ស័យទាំង3នាក់ រួមជាមួយវត្ថុ​តាងខាងលេី ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Loading...