ជនអនាថា ដើរដួលស្លាប់គួរឲ្យសង្វេគបំផុតនៅបាត់ដំបង

ខេត្តបាត់ដំបង៖ ជនអនាថា គ្មានទីពុំនាក់ម្នាក់បានហត់ហេវ ដើរដួលស្លាប់គួរឲ្យសង្វេគជាទីបំផុតកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ។

ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថបានបញ្ជាក់ថា ករណីភ្ញាក់ផ្អើលជនអនាថាដើរដួលស្លាប់កើតឡើងនៅចំណុចក្រុមទី៤ ភូមិបែកចានថ្មី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពបន្តថា ជនអនាថាត្រូវបានស្គាល់ឈ្មោះ វឿន ភេទប្រុស អាយុ ប្រហែល២៤ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានដេកស្លាប់ ។

គេនៅមិនទាន់ដឹងថា ជនរងគ្រោះស្លាប់ដោយមូលហេតុអ្វីឡើយ ប៉ុន្តែប្រភពអះអាងថា ជនរងគ្រោះស្រវឹងស្រាជាប្រចាំ និងមានជំងឺប្រចាំកាយ ។

ក្រោយកើតហេតុ សាកសពជនអនាថារូបនេះ គ្មានបងប្អូន ឬសាច់ញាតិមកទទួលនោះឡើយ ទើបអាជ្ញាធរ មានសមត្ថកិច្ច និងប្រជាពលរដ្ឋសម្រេចយកទៅតម្កល់ទុកនៅវត្តបច្ឆាដើម្បីបូជាតាមប្រពៃណី ៕

saw

fy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *