ជន​មិន​ស្គាល់​មុខគំរាម​សម្លាប់លោក​ សុខ ទូច

ភ្នំពេញ៖ លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា នៃរាជបណ្ឌិត្យសភា បានឲ្យដឹងនៅវេលា​ម៉ោង​១០ៈ​៣០​នាទីព្រឺកថ្ងៃទី២៩ ខែសីហានេះថា លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់​ តាម​រូបភាព​មួយចំនួន គឺ​មាន​ការ​ផ្ញើ​សារ​ជា​អក្សរ និង​ផ្ញើ​រូប​ភាពជា​កាំភ្លើង។
​ ​
លោក ​សុខ ទូច ​បាន​បញ្ជាក់​ថា ការ​គំរាម​សម្លាប់​នេះ​តាម​ខ្លឹមសារ​គឺ​ទាក់ទង​ទៅ​នឹង​បញ្ហា​ព្រំដែន និងបញ្ហា​ផែនទី ដែល​លោក​ធ្វើ​សកម្មភាព​កន្លង​មកនេះ។ លោក​បន្តថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នោះទេ លោក​គ្រាន់តែ​ធ្វើ​ទៅតាម​ប្រវត្តិសាស្ត្រ​ តែប៉ុណ្ណោះ។

លោក សុខ ទូច បាន​បញ្ជាក់​ទៀត​ថា លោក​នឹង​មិន​ប្ដឹងទៅ​សមត្ថកិច្ច​ទេ ហើយ​បើ​សមត្ថកិច្ច​ដឹង​រឿង​នេះ​ត្រូវតែ​ចាត់វិធានការ​តាមច្បាប់៕ 11894420 Sok-Touch-29-08-15-01123213

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *