ជប៉ុន​បាន​អនុម័ត​កញ្ចប់​ថវិកា​បន្ទាន់​ ជាង​២៩​ពាន់​លាន​ដុ​លា្ល​រអា​មេ​រិ​ក​ ដើម្បី​ជួយ​សេដ្ឋកិច្ច​ដែល​រង​ការ​ខាតបង់​

​ជប៉ុន​៖​ ទីភ្នាក់ងារ​ព័ត៌មាន​ Kyoto​ News​ របស់​ប្រទេស​ជប៉ុន​បានឱ្យ​ដឹង​ថា​៖​ នៅ​ក្នុង​កញ្ចប់​ថវិកា​ដែល​មាន​តម្លៃ​ប្រហែល​២៩,០៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ៩,៩៦​ពាន់​លាន​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជួយ​ដល់​អ្នក​ប្រើប្រាស់​និង​បណ្តា​ក្រុមហ៊ុន​ ៤,៩៨​ពាន់​លាន​សម្រាប់​ផ្តល់​ដង្ហើម​ឱ្យ​សហ​គម​ក្នុង​តំបន់​ និង​ប្រហែល​១៤,១១​ពាន់​លាន​សម្រាប់​កិច្ច​ការពារ​គ្រោះ​មហន្តរាយ​និង​ការ​សាងសង់​ឡើង​វិញ​។​

​កញ្ចប់​ថវិកា​សម្រាប់​លើកកម្ពស់​សេដ្ឋកិច្ច​នេះ​ គឺជា​វិធានការ​ទី​មួយ​របស់​លោក​អា​បេ​បន្ទាប់​លោក​ចូល​កាន់​តំណែង​ក្នុង​អាណត្តិ​ទី​បី​។​
​លោក​បាន​សន្យា​ថា​នឹង​ដាក់​ការ​ប្រសើរ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​នៅ​លើ​គេ​នៅ​ក្នុង​របៀបវារៈ​របស់​លោក​ បន្ទាប់​ពី​មានការ​រិៈ​គន់​កាន់តែ​ច្រើន​ពី​សាធារណជន​ថា​គោលនយោបាយ​ចាស់​របស់​លោក​ទំនងជា​មិន​ជោគជ័យ​នោះ​ទេ​។​

​រដ្ឋាភិបាល​ជប៉ុន​សង្ឃឹមថា​កញ្ចប់​ថវិកា​នេះ​នឹង​អាច​ឱ្យ​ធនាគារជាតិ​ជប៉ុន​ស​ម្រ​ច​បាន​គោលដៅ​អតិផរណា​ និង​ធ្វើ​ឱ្យ​តួលេខ​ជី​ឌី​ភី​ប្រសើរ​ឡើង​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ក្រុម​អ្នកវិភាគ​បាន​ចង្អុលបង្ហាញ​ថា​រដ្ឋាភិបាល​ជប៉ុន​គួរតែ​ផ្តោត​ការ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ទៅ​លើ​ការ​ជួយ​ឧបត្ថម្ភ​ដល់​អាជីវកម្ម​តូចៗ​និង​សេដ្ឋកិច្ច​ក្នុងស្រុក​ ជា​ជាង​ការ​ដាក់បន្ទុក​យ៉ាង​ធំ​ទៅ​លើ​កិច្ចការ​សាធារណៈ​ដែល​បាន​បរាជ័យ​ម្តង​រួច​មក​ហើយ​។​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *