ភ្នំពេញ៖ ថវិកាប្រមាណជាង ១ លានដុល្លារ ត្រូវបានរដ្ឋាភិបាលជប៉ុន ផ្តល់ជូនដល់សាលាក្តីខ្មែរក្រហម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (តុលាការខ្មែរក្រហម) ឱ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥។
នៅក្នុងសេចក្តីប្រកាសនោះ បន្តថា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយថវិកាថ្មីមួយទៀត ចំនួន ១.៣៨៥.៥៦៧ ដុល្លារ ដល់ភាគីអន្តរជាតិ នៃសាលាក្តីខ្មែរក្រហម។
ជប៉ុន គឺជាប្រទេសផ្តល់ ជំនួយធំបំផុតរបស់សាលាក្តីក្រហម ជាមួយនឹងការផ្តល់វិភាគទានថ្មីបន្ថែមនេះ ប្រទេសជប៉ុន បានផ្តល់ជំនួយហិរញ្ញវត្ថុដល់សាលាក្តីខ្មែរក្រហម សរុបចំនួនជាង ៨២ លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ៣៦ ភាគរយ នៃជំនួយថវិកាសរុប ដែលប្រទេសម្ចាស់ជំនួយ ផ្តល់ដល់សាលាក្តី៕