ជម្លោះដីធ្លីឈានដល់ការប៉ះទង្គិចផ្ទុះអាវុធកែច្នៃស្លាប់និងរបួសនៅខេត្តកំពត

ខេត្តកំពត៖ ប្រភពរាយការណ៍មកថា សន្តិសុខម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្រោយហេតុការណ៍ប៉ះទង្គិចគ្នាមួយប្រ៉ាវនៅក្នុងជម្លោះដីធ្លីរបស់ក្រុមហ៊ុនឧកញ៉ាសូ ងួន នឹងប្រជាពលរដ្ឋ។

ប្រភពរាយការណ៍ថា ជម្លោះហិង្សាឈានដល់ការប្រើប្រាស់កាំភ្លើងស្នប់កែច្នៃបាញ់ប្រហារនេះបានកើតឡើងនៅឃុំត្រពាំងផ្លាំង ស្រុកឈូក ខេត្តកំពត វេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រភពបានបន្តថា ប្រជាពលរដ្ឋបានប្រើប្រាស់កាំភ្លើងស្នប់កែច្នៃបាញ់បណ្ដាលឲ្យសន្តិសុខម្នាក់ស្លាប់នៅកន្លែងកើតហេតុ ចំណែកឯម្នាក់ទៀតរងរបួសធ្ងន់។

ពាក់ព័ន្ធបញ្ហាជម្លោះដីធ្លីឈានដល់ការផ្ទុះហិង្សាខាងលើនេះដែរ គេហទំព័រឧត្តមគតិខ្មែរមិនទាន់អាចស្វែងរកការបំភ្លឺ ឬទទួលបានព័ត៌មានច្បាស់ការជាងនេះនៅឡើយទេ៕

Loading...