ជម្លោះពលរដ្ឋក្នុងភូមិ សមត្ថកិច្ចប៉ុស្តិ៍ឃ្មួញ មិនមានចំណាត់ការចំពោះជនបង្ក

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្ដិ៍ឃ្មួញដែលដឹកនាំដោយលោក ញាណ នន នាយនគរបាលប៉ុស្ដិ៍ ត្រូវបានគេចោទថា អសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយហេតុថា កាលពីពេលថ្មីៗ មានជម្លោះវាយតប់គ្នាដ៍តូចមួយបានកើតឡើងនិងបង្កឲ្យមានរបួសស្នាមបន្តិចបន្តួចព្រមទាំងបាត់បង់ក្រវិលនិងទូរស័ព្ទដៃជនរងគ្រោះជាប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ១គ្រួសារទៀតដែលរស់នៅជិតខាងជាប់ព្រំដីគ្នានិងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីថ្ងៃទី២០ខែតុលាឆ្នាំ២០១៥ស្ថិតនៅចំណុចមុខផ្ទះលេខ០៧ផ្លូវលេខ២៤៦ ភូមិសែនសុខ៣ សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះស្រីមុំអាយុជាង២០ឆ្នាំ មានមុខរបរជាកម្មការីនី ស្នាក់នៅចំណុចកើតហេតុខាងលើចំណែកស្ត្រីវ័យចំណាស់ជាជនបង្កមានឈ្មោះហៅយាយហយព្រមទាំងកូននិងចៅមានបក្សពួក៤ទៅ៥នាក់ស្នាក់នៅចំណុចក្បែរកន្លែងកើតហេតុនិងជាញាត្តិជិតខាងនិងគ្នា។

សមត្ថកិច្ចបានឲ្យដឹងទៀតថាបើតាមការរៀបរាប់ឲ្យដឹងពីស្ត្រីរងគ្រោះឈ្មោះស្រីមុំបានឲ្យដឹងថាមុនពេលកើតហេតុរូបនាងបានត្រឡប់មកពីផ្សារទៅផ្ទះនិងបានដើរកាត់មុខផ្ទះស្ត្រីបក្សពួកអ្នកបង្កបានខាកស្ដោះហាក់ខ្ពើមរអើមរូបនាងទើបបង្កឲ្យការឈ្លោះនិងចេរប្រមាឌគ្នាទៅវិញទៅមកនិងឈានទៅដល់ការវាយតប់គ្នាដោយស្ត្រីវ័យចំណាស់មានកូននិងចៅ៤ទៅ៥នាក់មកជួយវាយបណ្ដាលឲ្យស្ត្រីរងគ្រោះរបួសជាំភ្នែកខាងឆ្វេងនិងខូចខាតបាត់បង់ក្រវិល១ចំហៀងនិងបែកកញ្ចក់ទូរស័ព្ទដៃទំនើប១គ្រឿងម៉ាកសាំសុងតែសំណាងល្អជនរងគ្រោះត្រូវបានប្អូនស្រីមកជួយទាន់និងបានចាប់បំបែកចេញដើម្បីបញ្ចប់ជម្លោះ។

ក្រោយកើតហេតុជនរងគ្រោះឈ្មោះស្រីមុំបានមកត្អូញត្អែនិងដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ចប៉ុស្ដិ៍ឃ្មួញជួយអន្តរាគមន៍ដោយរូបគាត់ត្រូវបានស្ត្រីវ័យចំណាស់មានបក្សពួក៤ទៅ៥នាក់បានព្រួតគ្នាវាយមកលើរូបគាត់បណ្ដាលឲ្យរងរបួសជាំភ្នែកខាងឆ្វេងនិងបាត់បង់ក្រវិល១ចំហៀងព្រមទាំងបែកកញ្ចក់ទូរស័ព្ទទំនើបម៉ាកសាំសុង១គ្រឿងថែមទៀតផង។

គួរបញ្ជាក់ផងដែរថាក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ក៍បានហៅស្ត្រីជាអ្នកបង្ក៤ទៅ៥នាក់ឲ្យមកចូលរួមដោះស្រាយវិវាទវាយតប់គ្នាដោយសមត្ថកិច្ចបានសុំឲ្យស្ត្រីជាអ្នកបង្កជួយចេញសងថ្លៃខូចខាតជាសាច់ប្រាក់មួយចំនួនដើម្បីបញ្ចប់រឿងកាលពីព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០១៥ប៉ុន្តែស្ត្រីជាអ្នកបង្កមិនព្រមសងថ្លៃខូចខាតនោះនិងបានត្រវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនដោយឡែកមកដល់វេលាព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០១៥សមត្ថកិច្ចប៉ុស្ដិ៍ឃ្មួញដែលមានលោកញាណននជានាយប៉ុស្ដិ៍បានហៅជនរងគ្រោះឈ្មោះស្រីមុំឲ្យមកប៉ុស្ដិ៍ម្ដងទៀតហើយបានប្រាប់ជនរងគ្រោះថាក្នុងនាមលោកជានាយប៉ុស្ដិ៍គឺលោកមិនព្រមឲ្យស្ត្រីជាអ្នកបង្កសងថ្លៃខូចខាតឡើយដោយហេតុព្រោះស្ត្រីវ័យចំណាស់និងបក្សពួកមានមន្ត្រីអ្នកធំអន្តរាគមន៍នៅពីក្រោយខ្នង។

ជុំវិញករណីខាងលើនេះសមត្ថកិច្ចប៉ុស្ដិ៍ឃ្មួញដែលមានលោកញាណននជានាយប៉ុស្ដិ៍ហាក់បីដូចជាមិនបានផ្ដល់ភាពសុក្រិដ្ឋនិងយុត្តិធម៌ដល់ជនរងគ្រោះឡើយដោយសង្ស័យខ្លាចរអែង អ្នកមានអំណាចដែលនៅពីក្រោយខ្នងជនបង្ករ ៕

22-10-201560951

60952

60955

60957

60958

60959

609510

Loading...

Leave a Reply

Your email address will not be published. Required fields are marked *