ជម្លោះពេលផឹកស៊ីវាយមិត្តភក្កិខ្លួនឯងអោយរងបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លួនបានពីបទហឹង្សា ដោយចេតនាមានស្ថានទំងន់ទោសដោយជនសង្ស័យ បានវាយទៅលើមិត្តភក្កិរបស់ខ្លួននិងដំបង៤ជ្រុងចំមុខជនរងគ្រោះបណ្តាលអោយរងបួសធ្ងន់ ។

ការឃាត់ខ្លួននោះជនសង្ស័យបានធ្វើឡើងកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៨ស្ថិតនៅចំនុចភូមិស្លាយឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែង។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលលោកវរៈសេនីយឯក ហោ វុទ្ធី បានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនោះឈ្មោះ រតនា កែវភេទប្រុស អាយុ ២៥ឆ្នាំមុខរបរកម្មករនៅតំបន់វ៉ារីអគ្គិសនីសេសានក្រោម២ រស់នៅភូមិស្លាយឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែង។លោកថាយោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់ថាកាលពីវេលាម៉ោង២៤និង៤៨នាទីពួកគេបានផឹកស៊ីជាមួយគ្នាហើយជនសង្ស័យបានសុំជនរងគ្រោះទៅផ្ទះមុន នៅគ្រានោះជនរងគ្រោះបាននិយាយថាបើហែងទៅផ្ទះមុនអញនិងដុតម៉ូតូហែងចោលហើយដោយជនសង្ស័យខឹងនិងជនរងគ្រោះខ្លាំងពេកខណៈស្រវឹងស្រាផងនោះទើបជនសង្ស័យខាងលើបានយកដំបងឈើ៤ជ្រុងវាយទៅលើជនរងគ្រោះបណ្តាលឲរងរបួសធ្ងន់តែម្តង។

លោក ហៅវុទ្ធីបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឡៃ ឡី ភេទប្រុសអាយុ ២៩ឆ្នាំ ជាមិត្តភក្កិរស់នៅភូមិកើតហេតុជាមួយគ្នា។

ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ចនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តរីឯជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្រ្គោះបន្ទាន់ ៕ ឡុងកាន់សំនៀង

 

 

Loading...