ជាងធ្វើទូកម្នាក់ ដោតខ្សែភ្លើងខុសបច្ចេកទេស ឆក់ស្លាប់

ខេត្តព្រះសីហនុ៖ ជាងធ្វើទូកម្នាក់ បានឆក់ខ្សែភ្លើង បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈដែលជនរងគ្រោះដោតខ្សែភ្លើងខុសបច្ចេកទេស។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង២០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ នៅចំណុចក្រុម១០ ក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលឆក់ខ្សែភ្លើងស្លាប់នោះ ឈ្មោះ លី គឹមយន អាយុ៣៦ឆ្នាំ មុខរបរជាងធ្វើទូករស់នៅក្រុម៣១ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានអ្នកភូមិនាំជួយសង្គ្រោះ និងដឹកយកទៅមន្ទីរពេទ្យ តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ បច្ចុប្បន្នសព ត្រូវក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕

02_25_2016_03_44_20Untitled-2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *