ជាងផ្សាសំយ៉ាបផ្ទះ និងជណ្តើរម្នាក់ត្រូវភ្លើងឆក់របួសធ្ងន់

ខេត្តកំពង់ស្ពឺ៖ បុរសជាជាងផ្សាម្នាក់បានរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង បន្ទាប់ពីករណីឆក់ខ្សែភ្លើង ។

ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ​ សុខ ណា អាយុ៣០ឆ្នាំ មុខរបរជាងផ្សារសំយ៉ាប និងជណ្តើរ មានទីលំនៅភូមិថ្មី ឃុំទូលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាលត្រូវឆក់ខ្សែភ្លើង បណ្តាលឲ្យរបួសជាទម្ងន់ ។

ប្រភពបន្តថា ករណីនេះ កើតឡើងដោយមូលហេតុ ជនរងគ្រោះផ្សាសំយ៉ាបផ្ទះ ឈ្មោះ ខាត់ អេង ភេទប្រុស នៅភូមិ ឃុំ កើតហេតុខាងលើ ដោយលើកដែកមិនប្រយ័ត្ន ទៅប៉ះខ្សែភ្លើងតង់ស្យុងខ្ពស់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះ ទៅពេទ្យបង្អែកឧដុង្គ ភ្លាមៗ ៕ មណ្ឌលច្បារមន

Loading...