ជាង១ឆ្នាំមកហើយ ទើបបែកការណ៍ព្រះចៅអធិការវត្តក្នុងខេត្តពោធិ៍សាត់ លួចមកល្អូកល្អើនជាមួយស្រីស្នេហ៍នៅភ្នំពេញ

ភ្នំពេញ៖ ព្រះចៅអធិការវត្តទួលលាភ ខេត្តពោធិ៍សាត់ត្រូវមន្ត្រីសង្ឃចាប់ផ្សឹក បន្ទាប់ពីជាប់សង្ស័យថា បានលបលួចមកធ្វើសកម្មភាពល្អូកល្អើនជាមួយស្រីស្នេហ៍ក្នុងបន្ទប់ផ្ទះជួលមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយទើបតែបែកការណ៍នៅគ្រានេះ ។

ករណីនេះបានភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពាក់ព័ន្ធជាមួយបញ្ហានេះ លោកមេភូមិអូដឹម បានឲ្យដឹងថា ព្រះសង្ឃមួយអង្គ ព្រះនាម ជា សុខុម ព្រះជន្ម៣០វស្សា បានបួសជាព្រះចៅអធិការវត្តទួលលាភ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយបានមកប្រព្រឹត្តខុសធម៌វិន័យព្រះពុទ្ធសាសនា យ៉ាងធ្ងន់ ជាពិសេសមានជាប់ជំពាក់នឹងរួមស្នេហាមេត្រីភេទ ក្នុងបន្ទប់ជួលជាមួយនារីម្នាក់ឈ្មោះ ស្រី ឌី ហៅ អាឌី អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ខាងលើ ហើយលោកបានតាមដានករណីនេះអស់រយៈពេលជាង១ឆ្នាំ ទៅហើយ យូរៗឃើញព្រះសង្ឃអង្គនោះ ចេញចូលម្តងនៅបន្ទប់ជួលនារីនោះ ដោយមិននឹកស្មានសោះថា លួចលាក់រស់នៅស្នេហា ជាមួយ ស្រីកំណាន់យ៉ាងសប្បាយយ៉ាងនោះទេ ។

ដោយឃើញសកម្មភាពបែបនេះ ទើបអាជ្ញាធរ ភូមិ សង្កាត់ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនព្រះសង្ឃ និងស្រីស្នេហ៍យកទៅសួរនាំ ដោយមានចូលរួមពីមន្ត្រីមន្ទីរធម្មការខណ្ឌ និង ព្រះចៅអធិការវត្តជម្ពូវ័នផងដែរ ៕

67

Loading...

Leave a Reply

Your email address will not be published. Required fields are marked *