ជាន់ហ្វ្រាំងមិនទាន់ ព្រលះគូទឡិចស៊ីស

ភ្នំពេញ ៖ ស្រីស្អាត៥នាក់បើករថយន្តចេញពីហូបការ កំពុងឈប់ចាំភ្លើងស្តុប ត្រូវរថយន្តស្ទួចបើកទៅបុកចំពីខាងក្រោយ បណ្តាលឲ្យកំពឹតខ្ទេចគូទយ៉ាងតំណំ ។ ដែលករណីបុកគូទរថយន្តស្រីស្អាតនេះ បង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចស្តុបលូទឹកស្អុយ មហាវិថីម៉ៅសេងទុង កែងនិងផ្លូវ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
ប្រភពសាក្សីឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះ ម៉ាកឡិចស៊ីសRX300 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ២U៤១៤០ មានអ្នករួមដំណើរប្រុសស្រី៥នាក់ ក្នុងសំលៀកបំពាក់ទើបនឹងចេញពីហូបការ ធ្វើដំនើរតាមផ្លូវម៉ៅសេងទុងទិសដៅពីលិចទៅកើត ។ ដល់ចំណុចកើតហេតុខាងលើ ស្របខណកំពុងឈប់រងចាំភ្លើងសញ្ញា(ស្តុប) ស្រាប់តែមានរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ៣C៣៩៩២មួយគ្រឿង បើកបរដោយបុរស២នាក់ក្នុងតំណើរស្របទិសគ្នា ។ សង្ស័យជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនិងគូទរថយន្តឡិចស៊ីសនោះពីក្រោយ បណ្តាលឲ្យក្រពិតតែម្តង រីឯមនុស្សមិនមានរងរបួសនោះទេ ។
ក្រោយពេលកើតហេតុ ដោយមិនរំខានដល់សមត្ថកិច្ច ភាគីទាំងសងខាងធ្វើការចរចាសម្របសម្រួលគ្នា ដោយខាងរថយន្តឡិចស៊ីសទារសំណង៨០០ដុល្លារ ។ តែខាងរថយន្តបង្កសុំសំណងត្រឹម៣៥០ដុល្លារប៉ុណ្ណោះបញ្ចប់រឿង ៕

2015_12_18_08_49_48

2015_12_18_08_49_48_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *