ជាប់សង្ស័យរំលោភអនីតិជន ពេលឪពុកម្តាយនាងមិននៅ

ខេត្តកំពង់ស្ពឺ ៖ យុវជនឈាមរាវម្នាក់បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីជាអនីតិជន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ខណៈជនសង្ស័យសំងំនៅក្នុងផ្ទះស្ថិតក្នុងភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ហេតុការណ៍ចាប់រំលោភក្មេងស្រីនេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ។

ករណីរំលោភសេពសន្ថវៈនេះបង្កឡើងដោយបុរសឈ្មោះ ម៉េត សៅឌី អាយុ២៣ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ៩ឆ្នាំប៉ុណ្ណោះ ។

ក្មេងស្រីរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ នាងនៅផ្ទះតែម្នាក់ឯង ដោយឪពុកម្តាយនាងរវល់ទៅធ្វើចម្ការ ខណៈពេលនាងនៅតែម្នាក់ឯងស្រាប់តែលេចមុខជនសង្ស័យមកដល់ហើយចាប់នាងរំលោភតែម្តង ពេលនោះបងមកទាន់ ជនសង្ស័យបានរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ រូបនាងនិងក្រុមគ្រួសារបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដើម្បីឲ្យជួយរកយុត្តិធម៌ និងតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ។

សមត្ថកិច្ចនគរបាលស្រុកឧដុង្គបានឲ្យដឹងថា ក្រោយទទួលបណ្តឹងសមត្ថកិច្ចជំនាញបានតាមរកជនសង្ស័យរហូតឃាត់ខ្លួនបានខណៈជននេះកំពុងសំងំនៅក្នុងផ្ទះរបស់ខ្លួននៅព្រឹកថ្ងៃទី១មេសានេះ ។

ក្រោយឃាត់ខ្លួន ជំនាញសាកសួរដើម្បីបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ចាត់ការបន្តាតាមនីតិវិធី ៕

FB_IMG_1459522213826

Loading...

Leave a Reply

Your email address will not be published. Required fields are marked *