ជា​ការ​ពិត​​គ្មាន​អ្នក​ណា​ដឹង​ទេ​ថា ពេល​​រួម​​ភេទ​លើក​​ដំបូង​​ត្រូវ​​ដូច​​ម្តេច​​ខ្លះ អ្វីៗ​ត្រូវ​ពឹង​លើ​ខ្លួន​ឯង​ តើ​មែនទេ?​ (មាន video clip)

សំនួរ​ជាសកល​មួយ​លើក​ឡើង​ថា «តើ​អ្នកស្រលាញ់​អ្នកណា​ម្នាក់​ ដើម្បី​តែការរួម​ភេទ​ទេមែនទេ?»ចំលើយ​សាមញ្ញ​បំផុត​ដែល​មនុស្ស​គ្រប់​រូប​ឆ្លើយ​ដោយ​មិនស្ទាក់​ស្ទើ​គឺ «ទេ» ពីពោះ​មនុស្ស​ឆ្លើយ​ដោយ​មិន​បាន​គិត​ល្អិត​ល្អន់​ពី​បញ្ហា​ទំនាក់​ទំនង​ ប្រុស​ស្រី និងការរួមភេទ​។ ហេតុនេះ សំនួរ​ជះត្រឡប់​មួយ​បាន​លើក​ឡើង​ដែរថា «បើសិនជា​អ្នក​ទំនាក់ទំនង​ជាមួយ​អ្នកណា​ម្នាក់ ហើយ​អ្នកនោះ​មិន​អាចរួម​ភេទ​បាន​ តើ​អ្នក​នឹង​ធ្វើដូចម្តេច​?» ចំលើ់យ​សម​ស្រប​មួយ​មិន​ត្រូវ​បាន​គេឆ្លើយ​នោះ​ទេ។

ជាការពិត​ការ​បាត់​បង់​សមត្ថ​ភាព​រូម​ភេទ គឺ​បាត់​បង់​គុណ​សម្បត្តិ​ពិសេស​របស់​មនុស្ស គឺ​ការ​បន្ត​ពូជ និង​ការ​ផ្តល់​នូវ​ភាព​ស្រណុកសុខ​ស្រួល​ផ្នែក​អារម្មណ៌​រួម​ភេទ​។ រឿង​នេះ​សូម្បី​នៅ​ក្នុងប្រពៃណី​បុរាណ រឺ​ច្បាប់អាពាហ៌ពិពាហ៌​ក្នុង​ប្រទេស​ក៏​បាន​ចែង​ពី​សមត្ថភាព​ផ្លូវ​ភេទ​ដែរ​ ។ និយាយពីទំនាក់ទំនង​របស់​អ្នកវិញ អ្នកប្រហែលជាឆ្ងល់​ថា តើ​ការទំនាក់ទំន​ង​គ្នា​កម្រិត​ណា​ទើប​អាច​ឈាន​ដល់ការរួមភេទបាន? បើសិនជាខ្លួន​ឯង​មិន​អាច​រួម​ភេទ​បាន តើ​គួរ​ប្រាប់​ដៃ​គូស្នេហា​មុន​ពេល​អារម្មណ៌ពុះ​កញ្ជ្រោល​មកដល់​ដែរទេ?

នៅក្នុងវីដេអូ​៖ យុវវ័យ​ក្មេងៗ​ពីរនាក់​បាន​ស្គាល់គ្នា​នៅ​ក្នុង​ហាងកាហ្វេ​ដោយចៃដន្យ។ ការជជែក​គ្នាដំបូង​របស់​គេ​ មិនមានអ្វី​ក្រៅ​តែ​ពី​ការ​សួរ​នាំ​ប្រវត្តិសិក្សា ការងារ និប្រាក់ចំណូល ប៉ុន្តែ​សំនួន​មួយចំនួន​បានធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​ពេលវេលានៃ​ការ​ចាប់​ ផ្តើម​រួម​ភេទ​។ វាជារឿង​ខ្លី​មួយ​ដែល​បាន​បោះ​ឆ្នោត​ដោយ​មហាជន​ ថាជារឿង​អប់រំ​ដ៏ល្អ​បំផុត​សម្រាប់​ជាមេរៀន​ដល់​មនុស្សជំនាន់​ថ្មី ឲ្យ​ចេះទទួលខុស​ត្រូវ​រាល់​​អ្វីដែល​ខ្លួនឯង​បានធ្វើ​ ក្នុង​ផ្លូវ​ស្នេហា…៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *