ជិត១ឆ្នាំហើយស្រឡាងចម្លងនៅស្រុកអណ្តូងមាសមិនទាន់ដាក់ដេញថ្លៃ

ខេត្តរតនគិរី ៖ប្រជាពលរដ្ឋនៅស្រុកអណ្តូងមាសក៏ដូចជាអ្នកដំណើរទូទៅបានសារទត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីស្ពានតេជោសេសានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះតែអកុសលស្ពានថ្មីមួយនេះត្រូវបានបំផ្លាញទៅវិញដោយគ្រោះទឹកជំនន់បុកបាក់សរសរស្ពានកាលពីរដូវវស្សាក្នុងអំឡុងឆ្នាំ២០១៣កន្លងទៅ ដែលហេតុធ្វើអោយរាំងស្ទះដល់អ្នកធ្វើដំណើរ ឫប្រជាពលរដ្ឋក្នុងស្រុកអណ្តូងមាសក៏ដូចជាប្រជាពលរដ្ឋទូរទាំងខេត្តរតនគិរីផងដែរ។

មកទល់ពេលនេះស្ពាននោះមិនទាន់បានជួសជុលសាងសង់អោយឆាប់រួចរាល់អាចធ្វើដំណើរឆ្លងកាត់បាននោះទេ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ឫអ្នកដំណើរមានការលំបាក ហើយត្រូវចំណាយថវិការច្រើនទៅលើការឆ្លងសាឡាង ជាពិសេសប្រជាកសិករប្រកបមុខរបរដំណាំកសិកម្មបន្ទាប់ពីប្រមូលផលរួចបានរអ៊ួរថា ពួកគាត់សព្វថ្ងៃបាត់បង់ប្រាក់កំរ៉ៃ និងមានការយឺតយ៉ាវក្នុងការធ្វើដំណើរ ព្រោះតែរងចាំសាឡាង។ ក្រុមអ្នកឆ្លងទូកបានផ្តល់សម្ភាសផ្ទាល់មាត់ជាមួយអ្នកយកពត៌មាននៅព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៥ នេះថាពួកគាត់សុំសំណូមពរម្ចាស់ទូកដរឲ្យបញ្ចុះតម្លៃបន្តិច ដោយបច្ចុប្បន្នតម្លៃឆ្លងម៉ូតូ១គ្រឿង និងមនុស្សម្នាក់គេយកតម្លៃ២៥០០រៀល ចំពោះរថយន្តខ្នាតទេសចរណ៍ទៅមកតម្លៃ៥ម៉ឺនរៀល រថយន្តខ្នាតធំទៅមក៨ម៉ឺនរៀល ចំណែកសិស្សសាលាមិនយកលុយទេ ក៏ប៉ុន្តែកូនសិស្សត្រូវខកខានពេលវេលាទៅរៀនមិនទាន់ម៉ោងដោយសារការរងចាំអោយសាឡាងមានមនុស្សពេញទើបចេញដំណើរ។ ជាងនេះទៅទៀតដូចឃើញក្នុងរូបនេះស្រាប់សូម្បីតែកូនសិស្សតូចៗដែលចេញពីរៀនកណ្តាលថ្ងៃត្រង់ក្តៅហែងធ្វើឲ្យពួគកាត់មកដល់សាឡាងហើយត្រូវរងចាំនៅលើសាឡាងខ្លះរត់មកច្រកក្រោមកំពោតស្មៅដើម្បីកុំអោយក្តៅទំរាំសាឡាងមានមនុស្សពេញ។

ម្ចាស់សាឡាងអ្នកស្រី កែវ សុខា បានបញ្ជាក់ថាចំពោះការសំណូមពររបស់អ្នកឆ្លងអោយបញ្ចុះតម្លៃនោះមិនបានទេ ព្រោះតម្លៃនេះថោកសមរម្យហើយ។ អ្នកស្រីបន្តថា សាឡងរបស់គាត់ទើបតែបានឆ្លងរយៈពេល១ខែនេះទេ ដោយកន្លងមកចម្លងតែរថយន្តធំៗតែប៉ុណ្ណោះ ទើបតែពេលនេះស្ពានកំពុងធ្វើការសាងសង់ថ្មីឡើងវិញ ហើយការចម្លងមិនមែនយកលុយតែម្នាក់ឯងទេ គាត់បង់អោយសាលាស្រុកដែរ។

ទាក់ទិននឹងរឿងនេះលោកនង ដារិទ្ធ អភិបាលស្រុកអណ្តូងមាសបានអោយដឹងថាបញ្ហានេះលោកគ្មានអ្វីត្រូវនិយាយទេ ព្រោះកាលពីស្ពានមិនទាន់ធ្វើហើយបានដាក់ដេញថ្លៃដែរ ដល់ស្ពានធ្វើរួចគ្មានមនុស្សឆ្លងទៀតទេ។ ក្រោយមកស្ពានឆ្លងមិនកើតទើបយើងអោយម្ចាស់ទូកខាងលើចម្លងឡើងវិញ ដោយជួយសម្រួលចរាចរណ៍អោយប្រជាពលរដ្ឋតាមសាឡាង ហើយមិនទាន់មានការដាក់អោយដេញថ្លៃ ព្រោះថាជាដំណាក់កាលអន្តរការ។

លោកទុន សុត្ថារ័ត្ន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាចំពោះរឿងសាឡាងចម្លងនេះកន្លងមកគេដាក់ដេញថ្លៃក្នុង១ឆ្នាំម្តង ក្នុងតម្លៃប៉ុន្មានលោកមិនបានចាំទេ តែឆ្នាំថ្មីនេះមិនទាន់ឃើញមានការដាក់ដេញថ្លៃនោះទេ ជិតដាច់ឆ្នាំទៅហើយ។

គួរបញ្ជាក់ថាកំពង់ចម្លងទន្លេសេសានស្ថិតនៅក្នុងស្រុកអណ្តូងមាសមួយនេះគេសង្កេតឃើញថាមានអ្នកដំណើររួមទាំងមធ្យោបាយត្រូវឆ្លងរាប់សិបនាក់ក្នុង១ថ្ងៃៗគឺឆ្លងពេញទៅពេញមកតែម្តងមិនដែលដាច់នោះទេ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *