ជិះកង់ឆ្លងផ្លូវដែក ត្រូវក្បាលរថភ្លើងបើកមកដល់បុកកិនស្លាប់ចោលប្តីនិងកូន

ភ្នំពេញ៖ ស្ត្រីជិះកង់ឆ្លងផ្លូវដែកម្នាក់ បានត្រូវក្បាលរថភ្លើងបុកកិនខ្ទេចក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗ នៅចំណុចផ្លូវដែកមុខតុលាការយោធា ក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បង្ករភាពភ្ញាក់ផ្អើកាលពីម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៣ ធ្នូ២០១៥ នេះ ។
សពស្ត្រីរងគ្រោះឈ្មោះអូន លក្ខិណា អាយុ២៤ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះជួលក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ មានស្រុកកំណើតភូមិមេត្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។និងមានប្តីឈ្មោះសិ ខៅ អាយុ៣២ឆ្នាំមុខរបរជាគ្រូបង្រៀនមានកូនស្រីតូចម្នាក់។ អ្នកបើករថភ្លើងមិនត្រូវបានប្រាប់ពីអត្តសញ្ញាណឡើយ ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ឱ្យដឹងថា ករណីហេតុការណ៏គ្រោះថា្នក់នេះ គឺកើតឡើងស្របពេលដែលគេឃើញស្ត្រីរងគ្រោះរូបនោះ ជិះកង់ម្នាក់ឯងក្នុងទិសដៅឆ្លងផ្លូវរថភ្លើងពីជើងទៅត្បូង ។ ហើយពេលកំពុងជិះឆ្លងផ្លូវដែកជិតផុតទៅហើយ ស្រាប់តែមានក្បាលរថភ្លើងបើកមកដល់ បុកហើយកិនចំស្ត្រីខាងលើខ្ទេចមួយកំណាត់ផ្នែកក្បាល ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ជួយសំរួលចរាចរណ៍ ហើយប្រគល់អ្នកបើករថភ្លើងទៅអោយខាងចរាចរណ៍ជើងគោក ចំណែកសាកសពស្ត្រីរងគ្រោះ ប្រគល់ទៅអោយខាងក្រុមគ្រួសារសាច់ញាតិ មកទទួលនាំយកទៅប្រារព្ធពិធីបុណ្យតាមទំនៀមទំលាប់របស់ខ្លួន ៕

2015_12_03_11_10_39

2015_12_03_11_10_39_1

2015_12_03_11_10_39_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *