ជិះម៉ូតូកៀរផ្តួលម៉ូតូជនរងគ្រោះប្លន់យកទូរស័ព្ទដៃiphone x នគរបាលសហការចាប់ខ្លួន០១នាក់ ម្នាក់ទៀតកំពុងស្វែងរកចាប់ខ្លួន

ភ្នំពេញ៖ ករណីជនសង្ស័យ០២នាក់ជិះម៉ូតូកៀរជនរងគ្រោះបណ្តាលឱ្យដួលម៉ូតូហើយប្លន់យកទូរសព្ទដៃម៉ាកiphone x នៅខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល សហការគ្នាជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ បង្រ្កាបចាប់ខ្លួនបាន០១នាក់ចំណែកបក្ខពួក០១នាក់ទៀតកម្លាំង នគរបាលបន្តស្វែងរកចាប់ខ្លួន។

​បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូលឱ្យដឹងថាកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះ០១នាក់មានឈ្មោះ ឯម តុងហ៊ុយ ភេទ ប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស៊ីធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានជិះម៉ូតូតែម្នាក់ឯង ចេញពីបុរីKPទី១៤ ស្ថិតនៅភូមិព្រៃរឹង សង្កាត់ស្នោរ ខណ្ឌកំបូល ក្នុងគោលបំណងទៅកន្លែងធ្វើការ។លុះជនរងគ្រោះធ្វើដំណើរតាមផ្លូវលំដល់ចំណុចភូមិតាអ៊ិន សង្កាត់ស្នោរ ខណ្ឌកំបូល ហើយក៏មានគេតេទូរសព្ទចូលមក ។ ជ

ស្រាប់តែនៅពេលនោះក៏មានជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងទិសដៅបញ្រ្ចាសទិសគ្នាក៏បានបើកកៀរជនរងគ្រោះបណ្តាលឱ្យដួលម៉ូតូខ្ទាតទូរស័ព្ទចេញពីដៃ។ជនសង្ស័យក៏បានស្ទុះទៅចាប់ក្របួចក៏អាវជនរងគ្រោះ។ពួកវាក៏បានយកទូរសព្ទជនរងគ្រោះជិះម៉ូតូគេចខ្លួនបាត់។ក្រោយពីអំពើប្លន់នោះភ្លាម ជនរងគ្រោះក៏បានមកដាក់ពាក្យបន្តឹងនៅកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្នោរ។ភ្លាមនោះកម្លាំងនគរបាលខណ្ឌកំបូលក៏បានចេញសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងបង្រ្កាបចាប់ខ្លួនជនសង្ស័យ០១នាក់នៅទឹកដីខណ្ឌពោធិ៍សែនជ័យ មានឈ្មោះ សាន ចំរើន ភេទប្រុស​អាយុ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ​ មុខសញ្ញា ប្រើប្រាស់គ្រឿងញៀន រស់នៅភូមិព្រៃក្រោយ សង្កាត់ស្នោរ ខណ្ឌកំបូល។ចំណែកបក្ខពួកជនសង្ស័យ០១នាក់ទៀតរត់គេចខ្លួនកម្លាំងនគរបាលកំពុងតាមស្វែងចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសបន្ត។ជាមួយការបង្រ្កាបជនសង្ស័យកម្លាំងនគរបាលក៏បានដកហូតយកទូរសព្ទជនរងគ្រោះមកវិញ និងប្រគល់ទៅឱ្យជនរងគ្រោះវិញ។ជនសង្ស័យ០១នាក់នោះនៅថ្ងៃទី១៧ ខែវិច្ឆិកា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូលចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់លួចមានស្ថានទម្ងន់ទោស៕

 

Loading...