ជិះម៉ូតូដេញបាញ់មនុស្សដូចបាញ់ចាប កណ្តាលក្រុងកំពង់ចាម

ខេត្តកំពង់ចាម៖ កម្លាំងសមត្ថកិច្ច កំពង់ចាម បាន និងកំពុងតាមស្រាវជ្រាវ រកអត្តសញ្ញាណជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូដេញបាញ់ មនុស្សយ៉ាងអនាធិបតេយ្យ ទាំងកណ្ដាលអធ្រាត្រហើយគេចខ្លួនបាត់ស្រមោល ។

ប៉ូលិសបានឲ្យដឹងថា ករណីប៉ុនប៉ងធ្វើមនុស្សឃាតដេញបាញ់ប្រើប្រាស់អាវុធខ្លីខាងលើនេះកើតឡើង បង្កឲ្យមាន ការភ្ញាក់ផ្អើលនៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងរំលងអធ្រាត្រហើយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ផ្ទុះអាវុធ នៅចំណុចមុខខារ៉ាអូខេ គ្រួសារ ស្ថិតនៅក្នុងភូមិទី2 សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

ប៉ូលិសបានបន្តថា ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការជាមួយជំនាញ ព្រហ្មទណ្ឌក្រុង និងជំនាញព្រហ្មទណ្ឌខេត្តបានចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវ ។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ មានការបាញ់ដោយប្រើប្រាស់អាវុធខ្លីបង្កឡើង ដោយជនមិនស្គាល់អត្តសញ្ញាណ១នាក់ ជិះម៉ូតូ ម៉ាកហ្សូម័រ ពណ៌ក្រហម បានធ្វើសកម្មភាព បាញ់ទៅលើជនរងគ្រោះចំនួន០២នាក់ ដែលជិះម៉ូតូ ម៉ាក់សេ125ពណ៌ខ្មៅ ផលិតឆ្នាំ2018 ។ ក្នុងនោះមាន: ១.ឈ្មោះ ឡុក ប៊ុនលាង ភេទប្រុស អាយុ៣៤ឆ្នាំបណ្តាលឲ្យ រងរបួសធ្ងន់ ។ ២ ឆុន ចិន្តា ភេទប្រុសអាយុ២៥ឆ្នាំ ជាអ្នកឌុបរងរបួសស្រាល អ្នកទាំងពីរនៅភូមិគគរ១ ឃុំគគ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

តាមការបំំំំំភ្លឺពីជនរងគ្រោះ គឺមុនកើតហេតុខាងលើ គឺជនរងគ្រោះទាំងនាក់បានជិះម៉ូតូឌុបគ្នា ហើយបើកជែងម៉ូតូ១គ្រឿងទៀត ។

បន្ទាប់មកមានជនសង្ស័យម្នាក់បានជិះម៉ូតូមកដញបាញ់អ្នកទាំងពីរ រួចជនសង្ស័យគេចខ្លួនបាត់តែម្តង ។ ប៉ូលិសបានឲ្យដឹងថាបន្ទាប់មកសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

ករណីខាងលើនេះសមត្ថកិច្ចកំពុងស្រាវជ្រាវស៉ិនអង្កេតរកអត្តសញ្ញាណជនសង្ស័យ ៕

Loading...