ជិះម៉ូតូតាមវាយកម្ទេចកញ្ចក់រថយន្តតាក់ស៊ីម៉ែត្របន្ទាប់ពីជម្លោះពាក្យសម្តី

ភ្នំពេញ៖ ជនទំនើងបានធ្វើសកម្មភាពជិះម៉ូតូតាមវាយកញ្ចក់រថយន្តបណ្តាលឲ្យបែកខ្ទេចខ្ទី បន្ទាប់ពីពួកគេកើតជម្លោះពាក្យសម្តីជាមួយគ្នា បង្កឲ្យភ្ញាក់ផ្អើលកេីតឡេីងទាំងវេលាម៉ោងរំលងអធ្រាត្រ ចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លេីបណ្តោយផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមនរាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចបានចាប់យុវជន២នាក់ វាយខ្នោះរួចដឹកទៅកាន់ប៉ុស្តិ៍បឹងកេងកងទី១ ដេីម្បីសួរនាំខណៈអ្នកទាំងពីរវាយកម្ទេចកញ្ចក់រថយន្តតាក់ស៊ី បែកកញ្ចក់ ផ្នែកខាងមុខដោយមិនដឹងថា រវាងភាគីទាំងពីរមានទំនាស់អ្វីឡេីយ។

ប្រភពពីសមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំងពីរនាក់ជិះម៉ូតូធំ ពាក់ស្លាកលេខភ្នំពេញ ១CQ-២៩៨០ រីឯរថយន្តតាក់ស៊ីម៉ែត្រ បានបែកកញ្ចក់ខាងស្តាំ ពាក់ស្លាកលេខភ្នំពេញ ២Q-៣៣៨៤ ។ នៅកន្លែងកើតហេតុ គេបានឃើញយុវជនពីរនាក់ ម្នាក់រងរបួសក្បាល និងម្នាក់ទៀតដៃជាប់ខ្នោះ ហេីយ ឆ្លេីយនៅចំពោះមុខសមត្ថកិច្ចថា ពួកគេវាយច្រឡំមនុស្ស ហើយក៏គេមិនដឹងថា រវាងយុវជនដៃដល់ នឹងម្ចាស់រថយន្តមានទំនាស់អ្វីខ្លះនោះឡើយ ៕

1 2 3

Loading...