ជិះម៉ូតូបុកគោយន្តកន្រ្តៃពីក្រោយបាក់ករស្លាប់ អ្នកបើកគោយន្តដាក់មេប្រូច

ខេត្តរតនគិរី៖បុរសម្នាក់ ត្រូវបានគេប្រាប់ថាស្រវឹងស្រា ជិះម៉ូតូទៅបុកនិងគោយន្តកន្ត្រៃពីក្រោយបណ្តាលអោយស្លាប់់ភ្លាមៗនៅនិងកន្លែងកើតហេតុអ្នកបើកបរគោយន្តកន្ត្រៃរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៦:៥៥នាទីល្ងាច ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ០៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។

យោងតាមរបាយការណ៍កងរាជអាវុធហត្ថស្រុកកូនមុំបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍នេះបង្ករឡើងដោយម៉ូតូម៉ាក. អិចសុិនធើ ពណ៏ខ្មៅអត់ស្លាកលេខ បើកបរដោយឈ្មោះហុី រ័ត្ន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនិងកន្លែងតែម្តង។

តាមសាក្សីកន្លែងកើតហេតុបានអោយដឹងថាគោយន្តកន្ត្រៃបើកបរចេញពីចំការឡើងផ្លូវជាតិទៅលំនៅដ្ឋាន ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមានម៉ូតូមួយគ្រឿងជិះមកតាមក្រោយក្នុងល្បឿនយ៉ាងលៀនស្ថិតក្នុងស្ថានភាពស្រវឹងជោគ ហើយរេពេញផ្លូវក៍ទៅបុកគោយន្តពីក្រោយពេញទំហឹងផុងលលាក្បាលបណ្តាលអោយស្លាប់ភ្លាមៗនិងកន្លែងកើតហេតុតែម្តង។ បន្ទាប់មកក៍មាននគរបាលចរាចណ៍ផ្លូវគោកស្រុកកូនមុំមកចុះធ្វើការវាស់វែង និងយកវត្ថុតាងបង្ករទាំងពីទៅរក្សារទុកនៅអធិការដ្ឋានរងចាំធ្វើការដោះស្រាយតាមច្បាប់ពេលក្រោយ។

ប្រភពបន្តទៀតថា បន្ទាប់ពីកើតហេតុជនរងគ្រោះបានស្លាប់ភ្លាមៗ ប៉ុន្តែពេលឪពុកម្តាយមកដល់ឃើញកូនស្លាប់ស្រស់ៗពេកក៍បង្ខំអោយសមត្ថកិច្ចជួយបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកូនមុំតែអកុសល្យជនរងគ្រោះត្រូវពេទ្យបានប្រាប់ថាស្លាប់បាត់ទៅហើយ។ ចំណែកអ្នកបើកគោយន្តកន្រ្តៃនោះ ក៍បានរត់គេចខ្លួនបាត់ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយដែរ ខណ:សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកចាត់ការតាមច្បាប់ចរាចណ៍បន្តទៀត៕

24-09-2015d58521 d58522 d58523

Loading...

Leave a Reply

Your email address will not be published. Required fields are marked *