ជិះម៉ូតូយកទារិការទើបពន្លូតទៅបោះចោល ត្រូវរថយន្តបុករបួសធ្ងន់

ភ្នំពេញ៖ បុរស២នាក់ត្រូវបានរថយន្តកុងតឺន័រ បុករបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាយកទារិកាអាយុ៣ខែទៅបោះចោល ក្រោយពីឲ្យសង្សាររបស់ខ្លួនលេបថ្នាំទម្លាក់ កាលពីវេលាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវអូរដឹម ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
បើតាមប្រភពក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស២នាក់ ជិះម៉ូតូម៉ាសស្មាស់រីវ៉ូ ពណ៍ខ្មៅ១ ស្លាកលេខ កំពត 1G-0130 តាមបណ្តោយផ្លូវខាងលើទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុក៏មានរថយន្តកុងតឺន័រ១គ្រឿង ស្លាកលេខ ភ្នំពេញ 3B-4156 បើកចេញពីផ្លូវលំជ្រុលបុកចំពីចំហៀងពេញទំហឹង ដួលបែកក្បាលរបួសធ្ងន់ទាំង២នាក់។ ភ្លាមៗប្រជាពលរដ្ឋបាននាំគ្នាទៅជួយលើកស្រាប់តែប្រទះឃើញទារិការតូច អាយុប្រហែល៣ខែ ត្រូវបានខ្ចប់កន្សែងសច្រកក្នុងថង់ ជ្រុះក្បែរជនរងគ្រោះទាំង២នាក់។
ជាមួយនឹងករណីនេះ បើតាមសម្តីស្ត្រី២នាក់ ដែលស្នាក់បន្ទប់ក្បែរជនរងគ្រោះទាំង២នាក់ បាននិយាយថា ជនរងគ្រោះម្នាក់ក្នុងចំណោមអ្នករងរបួសទាំង២នាក់ មានសង្សារជានារីបម្រើការក្នុងក្លឹបកំសាន្ត និងមានផ្ទៃពោះ៣ខែ ហើយទារិកានេះសង្ស័យជាកូនរបស់ជនរងគ្រោះដែលឲ្យសង្សាររបស់ខ្លួន លេបថ្នាំទម្លាក់ចោល ខណៈពេលកើតហេតុពួកគេទាំង២ជាម៉ូតូឌុបគ្នាប្រុងយកទារិការនោះទៅ បោះចោល។
បើទោះជាយ៉ាងនេះក្តី រថយន្តបង្ក និងតៃកុងត្រូវបានសន្តិសុខនៅក្បែរនោះដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯកជន៕

12_17_2015_11_13_12vab

Loading...

Leave a Reply

Your email address will not be published. Required fields are marked *